បើកឱកាសសម្រាប់មនុស្សគ្រប់គ្នា

យើងឈានមុខគេក្នុង​ការទូទាត់ឌីជីថលដែលបំបាត់ឧបសគ្គ និងត​ភ្ជាប់ទៅសេដ្ឋកិច្ចពិភពលោក។ គោលបំណង​របស់​យើង​គឺ​លើកកម្ពស់​មនុស្ស​គ្រប់គ្នា គ្រប់ទីកន្លែង ដោយ​ការ​ផ្ដល់​មធ្យោបាយដ៏ល្អក្នុងការទូទាត់ និង​ទទួលប្រាក់។

នវានុវត្តន៍ ត្រូវបានបង្កើតឡើង​ដើម្បី​ជួយ​មនុស្ស​គ្រប់គ្នា

នវានុវត្តន៍​គឺ​ស្ថិតនៅក្នុង DNA របស់​យើង វាជាមូលដ្ឋានគ្រឹះ​នៃ​ការងារ​របស់​យើង​ ហើយ​វា​ជា​ស្នូល​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ធ្វើ។

Visa ជួយផ្តល់អនុភាពដល់សេដ្ឋកិច្ចពិភពលោក

យើងភ្ជាប់ទំនាក់ទំនងផ្នែកអាជីវកម្ម ធនាគារ និងរដ្ឋាភិបាលនៅក្នុងប្រទេសជាង 200 ប្រទេស និងនៅជុំវិញពិភពលោក។

ការផ្លាស់ប្តូរ​ប្រតិបត្តិការ

យើងមើលឃើញកាលានុវត្តភាពនៃការរីកចម្រើនដ៏ធំនៅក្នុងពិភពនៃការទូទាត់ ហើយកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការបំប្លែងការចំណាយរបស់អ្នកប្រើប្រាស់ចំនួន 18 ពាន់ពាន់លានដុល្លារពីសាច់ប្រាក់ និងមូលប្បទានបត្រទៅជា​ការទូទាត់ឌីជីថល ។

ការបើកឱកាស

បណ្តាញនៃវិធីសាស្ត្រជាបណ្តាញរបស់យើងបង្កើតឱកាសដើម្បីបើកឱ្យមាន​ការទូទាត់ឌីជីថល​សម្រាប់អ្នកប្រើប្រាស់ អាជីវកម្ម និងរដ្ឋាភិបាលជុំវិញពិភពលោក ដោយសម្របសម្រួលការទូទាត់ P2P, B2C, B2B, B2b និង G2C ។

ការ​គាំទ្រអាជីវកម្មរបស់លោកអ្នក

ការទូទាត់នៅតែបន្តវិវឌ្ឍទៅមុខ។ ដូចគ្នានឹងតម្រូវការអាជីវកម្មរបស់អ្នក។ នោះហើយជាមូលហេតុដែល Visa ផ្តល់ជូនអតិថិជននូវឈុតសេវាកម្ម ដែលគ្របដណ្តប់គ្រប់យ៉ាងចាប់ពីការគ្រប់គ្រង​ការក្លែងបន្លំ និងសន្តិសុខរបស់ផលិតផលទិន្នន័យ និងការប្រឹក្សា និងការវិភាគ។


ការត្រួសត្រាយលើបច្ចេកវិទ្យាទូទាត់ប្រាក់

ដំណើររបស់យើងចាប់ផ្តើមនៅឆ្នាំ 1958 ជាឆ្នាំដែលធនាគារអាមេរិក (Bank of America) បានបើកដំណើរការកម្មវិធីប័ណ្ណឥណទានសម្រាប់អ្នកប្រើប្រាស់ដំបូងគេនៅសហរដ្ឋអាមេរិក។ យើងបានពង្រីកជាអន្តរជាតិនៅឆ្នាំ 1974 ហើយបានណែនាំ​ប័ណ្ណឥណពន្ធ​នៅឆ្នាំ 1975 ។ ក្នុងឆ្នាំ 2007 អាជីវកម្មតាមតំបន់នៅជុំវិញពិភពលោកត្រូវបានរួមញ្ចូលគ្នាដើម្បីបង្កើតជា Visa Inc ហើយនៅក្នុងឆ្នាំ 2008 ក្រុមហ៊ុនបានចូលជាសាធារណៈនៅក្នុងទីផ្សារភាគហ៊ុន IPOs ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ បច្ចប្បន្ននេះ យើងដំណើរការនៅច្រើនជាង 200 ប្រទេស និងដែនដីជាច្រើន ជាមួយនឹងផលិតផល និងសេវាដែលអាចរកបាន​នៅលើឧបករណ៍នានា ដូចជា ប័ណ្ណ កុំព្យូទ័រយួរដៃ ថេប្លិត និង​ឧបករណ៍ចល័ត និងច្រើនទៀត។ យើងបន្តវិវឌ្ឍទៅមុខ *ប៉ុន្តែ គោលបំណងរបស់យើងគឺ​នៅតែដដែល - នោះគឺលើកកម្ពស់​មនុស្ស​គ្រប់គ្នា នៅ​គ្រប់ទីកន្លែង​ ដោយ​ធ្វើជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការទូទាត់ប្រាក់ និងទទួលប្រាក់។

BankAmericard

1958

ធនាគារអាមេរិក (Bank of America) ចាប់ផ្ដើមចេញប្រើប័ណ្ណ BankAmericard ដែលជាប័ណ្ណដំបូងដែលមានលក្ខណៈ “ឥណទានវិលជុំ”។

Visa បានចាប់បដិសន្ធិឡើង

1976

ប័ណ្ណ BankAmericard ក្លាយជា Visa ដែលជាឈ្មោះស្ដាប់ទៅដូចគ្នាក្នុងគ្រប់ភាសាទាំងអស់។

ជួបជាមួយនឹង Visa Inc

2007

Visa បង្កើតសាជីវកម្មសកលមួយ ខណៈដែល Visa Europe នៅតែកាន់កាប់ដោយសមាជិក។

Visa’s Lynne Biggar, Kelly Tullier, & a group of 10+ year employees joined by NYSE President Stacey Cunning to celebrate Visa’s 60 years of existence.