ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់ដូមីនីក
សេវាចែកចាយសាធារណៈតាមរយៈប័ណ្ណបង់ប្រាក់ជាមុនរបស់ Visa ផ្តល់នូវអត្ថប្រយោជន៍នៃកម្មវិធីដ៏រហ័ស និងចំណាយយ៉ាងមានប្រសិទ្ធិភាព។
យើងខ្ញុំជឿជាក់ថា មនុស្សគ្រប់រូបមានសិទ្ធិទទួលយកសេវាហិរញ្ញវត្ថុជាមូលដ្ឋាន។
ផលិតផលរបស់យើងកំពុងជួយប្រជាជនដែលមិនទាន់បានទទួលសេវានៅជុំវិញពិភពលោក។
សេវាចែកចាយសាធារណៈតាមរយៈប័ណ្ណបង់ប្រាក់ជាមុនរបស់ Visa ផ្តល់នូវអត្ថប្រយោជន៍នៃកម្មវិធីដ៏រហ័ស និងចំណាយយ៉ាងមានប្រសិទ្ធិភាព។
ប្រទេសរវ៉ាន់ដាគ្រាន់តែជាឧទាហរណ៍មួយនៃវិធីសាស្រ្តដើម្បីឆ្ពោះទៅរកការរួមបញ្ចូលហិរញ្ញវត្ថុ ដែលអាចផ្លាស់ប្តូរជីវិតរស់នៅបាន។
ការសម្រេចបាននូវការដាក់បញ្ចូលហិរញ្ញវត្ថុកាន់តែប្រសើរតម្រូវឲ្យធ្វើការសហការជាមួយដៃគូឈានមុខនានា។
យើងខ្ញុំធ្វើការជាមួយនឹងអង្គការអភិវឌ្ឍ ដែលមានការទទួលស្គាល់ ដើម្បីយល់ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជន ដែលមិនទាន់បានទទួលសេវា និងគាំទ្រលើកម្មវិធីជាក់ស្តែងដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។
Visa សហការជាមួយមូលនិធិ Bill & Melinda Gates, USAID, Citi, មូលនិធិអភិវឌ្ឍ UN Capital , មូលនិធិ Ford និងបណ្តាញ Omidyar បានបង្កើតទម្រង់សម្ព័ន្ធប្រសើរជាងសាច់ប្រាក់ដើម្បីបង្កើនល្បឿនការផ្លាស់ប្តូរ ពីសាច់ប្រាក់ទៅជាការទូទាត់តាមអេឡិចត្រូនិក ដែលជាជំហានដ៏សំខាន់នៅក្នុងការជំរុញការដាក់បញ្ចូលឱ្យបានប្រសើរជាងនេះ។
ក្នុងប្រទេសហ្គាណា Visa កំពុងធ្វើការជាមួយ CARE ដើម្បីផ្តល់សេវាពេញលេញដល់តំបន់ជនបទ តាមរយៈបច្ចេកវិទ្យាចល័ត។ ក្រុមសន្សំសហគមន៍ CARE អាចបើក និងដំណើរការគណនីសន្សំដោយមិនចាំបាច់ធ្វើដំណើរទៅធនាគារជាក់ស្តែង។
ភាពជាដៃគូនេះ គឺធ្វើការផ្តោតលើការជំរុញឲ្យស្រ្តីមានសិទ្ធិប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសនីហ្សេរីយ៉ា។ គម្រោងនេះមានគោលបំណងជំរុញឲ្យសហគ្រិនស្ត្រីកាន់តែច្រើនឱ្យក្លាយទៅជាភ្នាក់ងារ ក្នុងបណ្ដាញលក់រាយនៃអ្នកផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេមួយ។
Visa មូលនិធិ Citi និង មជ្ឈមណ្ឌលសម្រាប់ការដាក់បញ្ចូលហិរញ្ញវត្ថុនៅ Accion បានបង្កើតគំនិតផ្តួចផ្តើមការដាក់បញ្ចូលហិរញ្ញវត្ថុនៅឆ្នាំ 2020 ដើម្បីជួយសម្រេចបាននូវពិភពលោកមួយ ដែលអាចឱ្យគេចូលប្រើប្រាស់ជាសកលនូវសេវាហិរញ្ញវត្ថុ ដែលមានគុណភាព។
ស្រ្តីដែលមានទូរស័ព្ទដៃប្រើប្រាស់គឺមានចំនួនតិចជាងបុរសបីរយលាននាក់។ ដូច្នេះហើយ សម្ព័ន្ធអភិវឌ្ឍន៍កំពុងធ្វើការពង្រឹងគុណភាពជីវិតរបស់ស្រ្តី តាមរយៈការផ្តល់លទ្ធភាពឱ្យចូលប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័ត ដែលផ្ទុយមកវិញអនុញ្ញាតឲ្យពួកគេទទួលបានសេវាហិរញ្ញវត្ថុ ការអប់រំ និងតំហែទាំសុខភាព។
Visa បានធ្វើការជាមួយ Kiva.org គេហទំព័រផ្ដល់កម្ចីខ្នាតតូចផ្ទាល់ខ្លួនដំបូងបំផុតរបស់ពិភពលោក ដើម្បីពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់អាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិកតាមរយៈ ការចូលប្រើកម្ចីខ្នាតតូច។
Visa បានសហការជាមួយធនាគារពិភពលោករបស់ស្ត្រី ដែលជាអង្គការបណ្តាញមីក្រូហិរញ្ញវត្ថុ ដែលធ្វើការដើម្បីផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុសម្រាប់ស្ត្រីនីហ្សេរីយ៉ាដែលក្រីក្រ និងក្រុមគ្រួសាររបស់ពួកគេ។
Visa ធ្វើការជាមួយ CFSI ដើម្បីគាំទ្រដល់កម្មវិធីបម្រើសហគមន៍ប្រជាជន ដែលចូលប្រើសេវាហិរញ្ញវត្ថុតិចតួច នៅទូទាំងអាមេរិកខាងជើង។
ផ្តល់សិទ្ធិអំណាចចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ដល់ពិភពលោក
អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ កម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ Visa បានអប់រំកុមារ និងមនុស្សពេញវ័យរាប់លាននាក់នៅក្នុងប្រទេសជាង 30 អំពីវិធីគ្រប់គ្រងថវិការបស់ពួកគេដោយប្រយ័ត្នប្រយែង។ កម្មវិធីទាំងនេះ ត្រូវបានរចនាឡើងជាមួយគោលដៅមួយគឺ៖ ដើម្បីធានាថា បុគ្គលនីមួយៗទទួលបាននូវលទ្ធភាពចូលប្រើប្រាស់សេវាហិរញ្ញវត្ថុ ហើយពួកគេអនុវត្តដោយមានការយល់ដឹងអំពីការគ្រប់គ្រងថវិកា ដែលមានមូលដ្ឋានត្រឹមត្រូវ។
មិនថាជារោងល្ខោនដែលបង្រៀនអំពីការសន្សំថវិកាដល់កុមារនៅប្រទេសប្រេស៊ីល ឬក៏វីដេអូហ្គេមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup™ អំពីមូលដ្ឋាននៃហិរញ្ញវត្ថុផ្ទាល់ខ្លួន កម្មវិធីអក្ខរកម្មដោយឥតគិតថ្លៃរបស់យើងខ្ញុំ គឺពាក់ព័ន្ធនឹងវប្បធម៌ ការច្នៃបង្កើតថ្មី និងការចូលរួមពិភាក្សា។
គេហទំព័រចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់យើងខ្ញុំបានធ្វើមូលដ្ឋានីយកម្មនៅជុំវិញពិភពលោក ស្រូបទាញអ្នកទស្សនារាប់លាននាក់ ដែលក្នុងនោះមានឪពុកម្តាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអតិថិជនជារៀងរាល់ឆ្នាំ ស្វែងរកព័តមានហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ សម្រាប់ថ្នាក់រៀន និងនៅផ្ទះ។
ការសន្យារបស់ Visa តាមរយៈគំនិតផ្តួចផ្តើមជាសកលរបស់ Clinton (Clinton Global Initiative) ដើម្បីឈានទៅដល់ប្រជាជន 20 លាននាក់នៅទូទាំងពិភពលោកជាមួយនឹងកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុរបស់យើងត្រឹមថ្ងៃទី 1 ខែឧសភា ឆ្នាំ 2013 ដោយត្រូវបានសម្រេចមុនពេលកំណត់មួយឆ្នាំ។ Visa បានដល់ប្រជាជនជាង 33 លាននាក់ឥឡូវនេះ។
ពីឆ្នាំ 2012 ដល់ឆ្នាំ 2014 Visa ក៏បានរៀបចំសន្និសីទថ្នាក់កំពូលមួយចំនួននៅក្នុងប្រទេសឥណ្ឌា អឺរ៉ុបខាងកើត ប្រទេសកេនយ៉ា មជ្ឈិមបូព៌ា ប្រទេសប្រេស៊ីល និងប្រទេសចិន ដែលមានកិច្ចសហការជាមួយនឹងកាសែត Financial Times ផងដែរ។ វេទិកាទាំងនេះត្រូវបានគេធ្វើឡើងដើម្បីជួយជំរុញអក្ខរកម្មហិរញ្ញវត្ថុ សម្រាប់បុគ្គលដែលមកពីសហគមន៍ងាយរងគ្រោះបំផុតនៅជុំវិញសកលលោក។
ប្រើប្រាស់អានុភាពនៃកីឡាពេញនិយមបំផុតនៅលើពិភពលោក បាល់ទាត់ហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ជាង 5 លានដង មកទល់ឥលូវនេះ និងអាចរកបានជា 15 ភាសា និង 41 ប្រទេស។
Visa និង Marvel បង្កើតរូបត្លុកដ៏គួរឲ្យរំភើបមួយ ដែលមាន 8 ភាសាដើម្បីជួយឲ្យកុមាររៀនជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន។
ព្រឹត្តិការណ៍មួយដែលប្រមូលផ្តុំទស្សនៈមេដឹកនាំ អ្នកតាក់តែងគោលនយោបាយ និងនាយកប្រតិបត្តិដើម្បីជួយរៀបចំអក្ខរកម្មហិរញ្ញវត្ថុនៅជុំវិញពិភពលោក។
រថយន្តក្រុងធ្វើដំណើររបស់អក្ខរកម្មហិរញ្ញវត្ថុឈប់នៅចំណតនៅក្នុងប្រទេសចិនដើម្បីបង្រៀនកុមារអំពីការគ្រប់គ្រងថវិកា។
Visa បានបង្កើតវីដេអូហ្គេមមូលបទទាក់ទងនឹង NFL ដើម្បីលៃលកដោះស្រាយបញ្ហាអក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោមមនុស្សវ័យក្មេង។