• មជ្ឈមណ្ឌលនវានុវត្តន៍សេនហ្វ្រេនស៊ីស្កូ ស្ទូឌីយោច្នៃបង្កើតថ្មីញ៉ូវយ៉ក

    ទីតាំងនវានុវត្តន៍របស់យើងត្រូវបានបង្កើតដើម្បីជំរុញការសហការណ៍ បង្កើនទំនាក់ទំនងរបស់យើងឲ្យកាន់តែស៊ីជម្រៅជាមួយ​ដៃគូ និងអតិថិជន ហើយបង្កើតដំណោះស្រាយពាណិជ្ជកម្ម និង​បទពិសោធអតិថិជន​សម្រាប់ពេលអនាគត។

នវានុវត្តន៍នៅ Visa

ក្រុមការងារផ្នែកនវានុវត្តន៍និងការរចនារបស់ Visa ដែលមានទាំងអ្នករចនា វិស្វករ អ្នកជំនាញផ្នែកផលិតផល និងអ្នកដឹកនាំនវានុវត្តន៍ដើម្បីជួយអតិថិជនឲ្យឈ្នះនៅក្នុងទីផ្សារប្រកួតប្រជែងដោយការបង្កើតដំណោះស្រាយពាណិជ្ជកម្មដែលមានភាពឆ្លាតវៃជាងមុន លឿនជាងមុន និងសុវត្ថិភាពជាងមុនសម្រាប់​អតិថិជន​របស់ពួកគេ។ នេះគឺជារបៀបដែលអ្នកអាចចូលរួមជាមួយនឹងនវានុវត្តន៍ និងការរចនារបស់ Visa ។

ទទួលយកបទពិសោធន៍ជាមួយនឹងមជ្ឈមណ្ឌល និងស្ទូឌីយោច្នវានុវត្តន៍របស់យើង

តាមដានការរស់នៅនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ និងរកឃើញពីរបៀបដែលយើងកំពុងផ្លាស់ប្តូរការទូទាត់ប្រាក់នាពេលអនាគតជាមួយមនុស្សទូទៅដែលពាក់ព័ន្ធបច្ចេកវិទ្យានវានុវត្តន៍។

រកឃើញឱកាសរបស់អ្នកសម្រាប់នវានុវត្តន៍

សិក្ខាសាលានៃរបកគំហើញរបស់យើងផ្តល់ជូននូវការជំរុញយ៉ាងជ្រៅក្នុងនិន្នាការឧស្សាហកម្ម និងផ្ដល់អាទិភាពដល់តំបន់សម្រាប់ការរីកចម្រើន ដែលឲ្យអតិថិជនចាប់ផ្តើមបើកតំបន់ឱកាសដោយផ្អែកលើការស្រាវជ្រាវរបស់អ្នកប្រើប្រាស់។

បង្កើតរួមនូវដំណោះស្រាយ និងបទពិសោធន៍បែបទំនើប

យើងប្រើប្រាស់បច្ចេកទេសនៃការរចនាដើម្បីយល់ពីចំណុចពិបាក គោលគំនិតដែលកំណត់សុពលភាព ដំណោះស្រាយរចនា ផលិតផលសាកល្បង ហើយបើកដំណើរការ និងរួមបញ្ចូលនូវផលិតផលថ្មីទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ប្រាក់។


កន្លែងរបស់យើង

ទិសដៅ

តោះសហការគ្នា!

មកមជ្ឈមណ្ឌលនវានុវត្តន៍មីនៅទីក្រុងសេនហ្វ្រេនស៊ីស្កូ ឬស្ទូឌីយោនវានុវត្តន៍នៅទីក្រុងញ៉ូវយ៉ករបស់យើង ដើម្បីស្វែងរកភាពដែលអាចធ្វើទៅបានថ្មីៗសម្រាប់​អតិថិជន​របស់យើង។