ក្រុមហ៊ុន វីសា បើកការប្រកួតប្រជែងជាសកលលើកទី១ ផ្តោតលើការសាទរដល់សហគ្រិនជាស្រ្តី
03/06/2019
ផ្តោតលើការផ្តល់វេទិការដល់សហគ្រិនជាស្ត្រី ដើម្បីពួកគាត់អាចធ្វើបទបង្ហាញពីដំណោះស្រាយមូលដ្ឋានគ្រឹះរបស់ពួកគាត់
នេះជាការអំពាវនាវដល់សហគ្រិនជាស្ត្រីទាំងអស់! ដើម្បីអបអរសាទដល់ទិវានារីអន្តរជាតិ ក្រុមហ៊ុន Visa (NYSE: V) បានពង្រឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការលើកកម្ពស់ដល់ស្ត្រីតាមរយៈការផ្តួចផ្តើមនូវវេទិកាសកលនៅគ្រប់តំបន់មួយដែលមានឈ្មោះថា Visa Everywhere Initiative: Women’s Global Edition ។
វេទិកាសកលមួយនេះបានអញ្ជើញសហគ្រិនជាស្ត្រីនៅទូទាំងពិភពលោកដើម្បីចូលរួមស្វែងរកដំណោះស្រាយបញ្ហាប្រឈម FinTech និង ផលប៉ះពាល់របស់វាមកលើសង្គម នឹងមានផ្តល់ជារង្វាន់ដល់អ្នកឈ្នះ រហូតដល់1000,000ដុល្លាសហរដ្ឋក្នុងប្រធានបទនីមួយៗ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងដំណាលគ្នានឹងការចាប់ផ្តើមការប្រកួតបាត់ទាត់ពិភពលោកស្ត្រីឆ្នាំ២០១៩ (FIFA Women’s World Cup France 2019™) នៅប្រទេសបារាំង។
លោកស្រី Lynne Biggar ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងនៃក្រុមហ៊ុនវីសាបានឲ្យដឹងថា “ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះស្ត្រីជាង១៦៣លាននាក់នៅជុំវិញពិភពលោកបានចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលមានចំនួនរហូតដល់ ៣៧% នៃកម្លាំងពលកម្មសរុប១។ ចំនួនសហគ្រិនជាស្ត្រីកំពុងតែមានការកើនឡើង ហើយក្រុមហ៊ុនវីសាបានធ្វើការប្តេជ្ញាលើកទឹកចិត្តស្ត្រីទាំងអស់ក្នុងការបំបែកការឃាំងឃាត់នានាតាមរយៈការផ្តួចផ្តើមនូវវេទិកាសកលនៅគ្រប់តំបន់(Visa Everywhere Initiative)” ។
ក្រុមហ៊ុនវីសាបានផ្តួចផ្តើមធ្វើវេទិកាវីសានៅគ្រប់ទីកន្លែងចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ នឹងបានផ្តល់ដំណោះស្រាយប្រកបដោយចក្ខុវិស័យសម្រាប់បញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងការទូទាត់សម្រាប់ថ្ងៃ អនាគត។ កម្មវិធីនេះបានដាក់ឲ្យដំណើរការនៅតាមតំបន់នៅក្នុងប្រទេសចំនួន ៧៥ហើយបានផ្តល់រង្វាន់ដល់ស្ត្រីដែលចាប់ផ្តើមអាជីវកម្មដំបូងឈានមុខគេ ចំនួនជាង ៧០អាជីវកម្មជាមួយនឹងរង្វាន់ជារូបិយប័ណ្ណ ការផ្តល់នូវអនុសាសន៍ និងអនុញ្ញាតទទួលព័ត៌មានទាក់ទងនឹងអតិថិជនព្រមទាំងដៃគូធនាគាររបស់ក្រុមហ៊ុនវីសាផងដែរ។
ឥទ្បូវនេះជាលើកដំបូងបង្អស់ ដែលក្រុមហ៊ុនបានផ្លាស់ប្តូរកម្មវិធីមួយនេះពីវេទិកាផ្តោតនៅក្នុងតំបន់ទៅជាវេទិកាទូទាំងពិភពលោកវិញ ដោយផ្តោតលើប្រធានបទ FinTech និង ផលប៉ះពាល់មកលើសង្គម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់នឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនវីសា លើប្រភេទអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ដើម្បីជម្រុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៅលើស្រ្តីរាប់លានអ្នកដែលជាម្ចាស់អាជីវកម្មមិនមានតំណាងផ្ទាល់ខ្លួន ។
ដើម្បីចូលរួមក្នុងវេទិកានេះ ក្រុមហ៊ុនដែលមានស្ថាបនិកជាស្ត្រីយ៉ាងហោចណាស់មួយរូបនឹងត្រូវបានអញ្ជើញឱ្យបញ្ចេញនូវមតិស្តីពីដំណោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងFinTech នឹង ផលប៉ះពាល់របស់វាទៅលើសង្គមនាពេលបច្ចុប្បន្ននេះ ដោយយោងតាមការពន្យល់សង្ខេបខ្លីៗលើការបង្កើតថ្មីណាមួយក្នុងចំណោមពីរប្រធានបទនេះ។
- វិញ្ញាសារទី១ (FinTech) ៖ ដើម្បីបង្កើនសមត្ថភាពនឹងចំនុចពិសេសក្នុងក្រុមហ៊ុនរបស់អ្នក តើអ្នកមានយុទ្ធសាស្ត្រនឹងដំណោះស្រាយបែបណាក្នុងការជួយសម្រួលនឹងផ្លាស់ប្តូររបៀបដែលអតិថិជនរបស់អ្នកធ្វើការទូទាត់ ក៏ដូចជាបទពិសោធន៍នៃការធ្វើពាណិជ្ជកម្មនៅក្នុងស្រុក ឬជាលក្ខណៈជាសកល?
- វិញ្ញាសារទី២ (ផលប៉ះពាល់របស់វាទៅលើសង្គម)៖
តាមរយៈការជួយសម្រួលគាំទ្រនូវជីវភាពរស់នៅប្រកបដោយចីរភាព សមធម៌ និងពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ តើសហគ្រិនស្រ្តីនៅក្នុងពិភពលោក អាចជះឥទ្ធិពលទៅលើសង្គមយ៉ាងដូចម្តេចខ្លះ?
ការបង្ហាញបន្ថែមពីកម្មវិធី៖
- គ្រប់តំបន់នៅក្នុងពិភពលោក២៖ អ្នកដែលមានសិទ្ធិចូលរួមប្រកួតនឹងត្រូវបានបែងចែកជា ៦ តំបន់៖ អាមេរិកខាងជើង អាមេរិកឡាទីន អាស៊ីប៉ាស៊ីភិច អឺរ៉ុប (ដោយមិនរាប់បញ្ចូលប្រទេសបារាំង) បារាំង អាហ្វ្រិក / មជ្ឈឹមបូព៌ា។ នៅតាមតំបន់នីមួយៗនឹងត្រូវបញ្ជូនអ្នកឈ្នះម្នាក់ទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស។
- ពេលវេលាសំខាន់ៗ៖ ថ្ងៃសម្រាប់ការចួលរួមប្រកួតរួមមាន៖
- ចាប់ទទួលពាក្យនៅថ្ងៃទី៦ ខែមិនា
- ឈប់ទទួលពាក្យនៅថ្ងៃទី១៤ ខែមេសា
- ការជ្រើសរើសប្រចាំតំបន់ជាចុងក្រោយ នៅខែឧសភា
- ការប្រកួតផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី៧ ខែមិថុនា
- សកម្មភាពចុងក្រោយ៖ ក្នុងអំឡុងសប្តាហ៍នៃការប្រកួតបាត់ទាត់ពិភពលោកស្ត្រីឆ្នាំ២០១៩ នៅប្រទេសបារាំង អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រនឹងចូលរួមក្នុងកម្មវិធីដែលផ្តល់នូវឱកាសជួបទំនាក់ទំនងជាមួយបណ្តាញសកលដៃគូអាជីវកម្ម របស់ក្រុមហ៊ុនវីសា និងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រចុងក្រោយដើម្បីកំណត់អ្នកឈ្នះរង្វាន់ VEI ។
- ស្ពាននៃការគាំទ្រ៖ ចំពោះបុគ្គលម្នាក់ណាដែលមានដំណោះស្រាយវិជ្ជមានច្រើនបំផុត នឹងក្លាយទៅអ្នកឈ្នះក្នុងការប្រកួតប្រជែង ហើយក្រុមហ៊ុន វីសា នឹងផ្តល់ជាប្រាក់រង្វាន់ចំនួន 100,000 ដុល្លារ រួមជាមួយការផ្តល់អនុសាសន៍ពីអ្នកជំនាញ ព្រមទាំងអាចទទួលបាននូវព័ត៌មានទាក់ទងទៅនឹងអតិថិជន និងបណ្តាញដៃគូធនាគារដ៏ធំរបស់ក្រុមហ៊ុនវីសា។ ហើយអ្នកឈ្នះក៏នឹងទទួលបានសំបុត្រចូលទស្សនាការប្រកួតបាត់ទាត់ពិភពលោកស្ត្រីឆ្នាំ២០១៩ ផងដែរ។
- យុទ្ធនាការសកល៖ វីសា នឹងចាប់ផ្តើមយុទ្ធនាការទីផ្សារជាសកលមួយគឺ "រួមគ្នាជាធ្លុងមួយ" ដើម្បីអបអរការផ្តួចផ្តើមជាសកលនូវVisa: Women's Global Edition ។ អតីតអ្នកឈ្នះរង្វាន់ប្រាំបីរូប របស់ VEI និងអ្នកប្រកួតវគ្គផ្តាច់ព្រ័ត្រដែលតំណាងឱ្យតំបន់នៅជុំវិញពិភពលោកនឹងដើរតួក្នុងយុទ្ធនាការដើម្បីជួយជម្រុញលើកទឹកចិត្តមិត្តរបស់ពួកគាត់ឱ្យចូលរួមក្នុងការប្រកួតប្រជែងនឹងបន្តក្តីសុបិន្តរបស់ពួកគេ ហើយហ៊ានប្រថុយក្នុងការកសាងអាជីវកម្មមួយដ៏ជោគជ័យ។
លោក Amparo Nalvarte នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Culqi បានមានប្រសាសន៍ថា "ការផ្តួចផ្តើមនូវវេទិកាសកលរបស់ក្រុមហ៊ុនវីសា បានបន្ថែមនូវគុណតម្លៃមួយកម្រិតទៀតដល់ផលិតផលរបស់យើងតាមរយៈការប្រើប្រាស់កម្មវិធី APIs ។ ជាលទ្ធផល យើងទទួលបាននូវទំនុកចិត្តក៏ដូចជាអតិថិជនថ្មីៗ និងឱកាសអាជីវកម្មជាច្រើន! យោងតាមគំនិតខ្ញុំផ្ទាល់វាគឺជាសមិទ្ធផលមួយដ៏អស្ចារ្យ"។ លោកបានបន្ថែមទៀតថា "ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ដែលបានក្លាយជាអ្នកឈ្នះពានរង្វាន់នៅក្នុងការប្រកួតនៃកម្មវិធី វេទិការសកលនៃក្រុមហ៊ុនវីសានេះ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃយុទ្ធនាការសកលសម្រាប់ស្ត្រី។ ខ្ញុំស្ទើរតែមិនអាចរង់ចាំដើម្បីលើកទឹកចិត្តដល់ស្ត្រីដែលអស្ចារ្យជាច្រើនរូបទៀតដែលនឹងចូលរួមក្នុងឱកាសដ៏វិសេសវិសាលនេះ "។
ជាគោលដៅមួយក្នុងចំណោមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនវីសា ក្នុងការជួយជម្រុញលើកទឹកចិត្តសហគ្រិនជាស្ត្រី ការផ្តួចផ្តើមនូវវេទិកាសកលរបស់ក្រុមហ៊ុនវីសាលើប្រធានបទ៖ Women’s Global Edition បានដាក់ឲ្យដំណើរការនាពេលថ្មីៗនូវកម្មវិធីមួយទៀតដែលមានឈ្មោះថា She’s Next (ស្ត្រីបន្ទាប់) ផ្តល់សិទ្ធិដោយក្រុមហ៊ុនវីសា ដែលជាវេទិកាសកលលោក បង្កើតឡើងដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្មខ្នាតតូចរបស់ស្ត្រីនៅក្នុងកំទ្បុងពេលដែលពួកគាត់កំពុងតែកសាង តស៊ូ នឹងជម្រុញកំណើនអាជីវកម្មរបស់ពួកគាត់នៅជុំវិញពិភពលោក។
កម្មវិធី She’s Next ត្រូវបានគាំទ្រដោយ Female Founder Collective (FFC) ជាបណ្ដាញជំនួញដែលដឹកនាំដោយស្ត្រីគាំទ្រស្ត្រី។ បន្ទាប់ពីការដំណើរការដ៏ជោគជ័យមួយនៅ Atlanta, GA, កម្មវិធី She's Next និង FFC នឹងរៀបចំព្រឹត្តិការណ៍រួមគ្នាលើកក្រោយរបស់ពួកគេនៅទីក្រុងញូវយ៉កនៅថ្ងៃទី៦ ខែមីនា ដើម្បីជាកិត្តិយសដល់ទិវានារីអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធី ការផ្តួចផ្តើមនូវវេទិកាសកលរបស់ក្រុមហ៊ុនវីសាលើប្រធានបទ: Women’s Global Edition និងកម្មវិធីប្រចាំតំបន់ របស់វេទិកាសកលក្រុមហ៊ុនវីសា ព្រមទាំងរបៀបនៃការដាក់ពាក្យ នឹងលក្ខខណ្ឌផ្សេងៗក្នុងការចូលរួម សូមចូលទៅកាន់គេហទំព័រ៖ www.visa.com/everywhereinitiativeglobal
អំពីក្រុមហ៊ុនVisa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីក ចម្រើន។
បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។
ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទី កន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃ អនាគត។
ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.