ប្រជាជនកម្ពុជាកំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ដែលជាមធ្យោបាយថ្មីក្នុងការទូទាត់
06/06/2019
លទ្ធផលសិក្សាអំពីឥរិយាបទនៃការទូទាត់ប្រាក់របស់អតិថិជនវីសាកាត និង ហេតុផលចម្បងនៃកំណើនលើការទូទាត់ប្រាក់តាមរយៈឌីជីថល គឺដោយសារតែវាមានភាពងាយស្រួល
ថ្ងៃនេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជាកំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន 43% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ 58% បើគណនាលើចំនួនប្រតិបត្តិការ1។
ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ 2017 ដល់ឆ្នាំ 2018 យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ 2018 ។ តាមរយៈការសិក្សានេះបានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ2 ខាងមុខនេះ។
តាមរយៈការសិក្សានេះក៏បានរកឃើញផងដែរថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិកទំនងជាត្រូវបានប្រើប្រាស់នាពេលអនាគត ក្នុងនោះពួកគេរំពឹងថាការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប 79% ហើយ 61% នៅក្នុងផ្សារទំនើបធំៗ និង 49% នៅក្នុងហាងទំនិញជាច្រើនទៀត។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ថាមានកំណើន GDP 7% នៅឆ្នាំនេះ និង មានការថយចុះក្រោម 7% បន្តិចនៅឆ្នាំក្រោយ3។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឲ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើង នឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកឯក្រុមហ៊ុនវីសា ក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។
ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះផងដែរ តាមរយៈការស្រាវជ្រាវ បានបង្ហាញថា 24% នៃអ្នកដែលត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈ ទូរស័ព្ទដៃ ដោយក្នុងនោះ 1/3 មានចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរស័ព្ទដៃវិញ ការសិក្សាមួយនេះក៏បានរកឃើញដែរថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកំសាន្តនិង ដំណើរទេសចរណ៍ ជាដើម។
មួយភាគបីនៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុន វីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង 1,326 កន្លែង ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះទើបត្រូវបានដាក់ឱ្យដំណើរការ។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា “យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលនិង ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និង ទទួលប្រាក់ សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
1 VisaNet data Jan-Dec 2017 vs Jan-Dec 2018.
2 The Visa Consumer Payment Attitudes Study 2018 was conducted by Intuit Research on behalf of Visa in August 2018. The research was conducted amongst 4,000 consumers in Indonesia, Malaysia, Philippines, Singapore, Thailand, Vietnam, Myanmar, and Cambodia.
3 https://www.adb.org/countries/cambodia/economy.
អំពីក្រុមហ៊ុនVisa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីក ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។
ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.