ប្រទេសកម្ពុជាប្រុងប្រៀបទទួលបានអត្ថប្រយោជន៍សំខាន់ៗពីការប្រើប្រាស់ប័ណ្ណឥណទានពាណិជ្ជកម្ម
10/02/2020
ភ្នំពេញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាននិងកំពុងរីកចម្រើនជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ របាយការណ៍បានបង្ហាញពីការវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតដែលមិនធ្លាប់មាន ចំនួន ៣,៧ពាន់លានដុល្លារអាមេរិក1 កំណើននេះមើលទៅនឹងបន្តនៅប៉ុន្មានឆ្នាំខាងមុខដែលនេះត្រូវបានឆ្លុះបញ្ចាំងពីការបង្កើនភាពច្នៃប្រឌិត និងការទទួលយកបច្ចេកវិទ្យាថ្មីៗនៅទូទាំងប្រទេស។ ទិន្នន័យដែលដកស្រង់ចេញពីគេហទំព័រ VisaNet ក៏បានបង្ហាញឲ្យឃើញពីការកើនឡើងនៃការទទួលយកការទូទាត់តាមរយៈអេឡិចត្រូនិកក្នុងចំណោមអតិថិជន និងពាណិជ្ជករកម្ពុជា ជាមួយនឹងការកើនឡើង ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំនូវប័ណ្ណសកម្ម2។
វិស័យមួយដែលប្រុងប្រៀបសម្រាប់ការធ្វើទំនើបកម្មគឺវិស័យ B2B (Business to Business) ដែលយើងបានឃើញការរីកចម្រើនយ៉ាងខ្លាំង ហើយតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមរយៈឌីជីថលក៏ខ្ពស់។ ថ្វីបើមានកម្លាំងជំរុញទាំងនេះក៏ដោយក្តី ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក និងមូលប្បទានប័ត្រនៅតែគ្របដណ្តប់នៅក្នុងបណ្តាញទូទាត់ B2B ។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្មតាមអ៊ិនធើណេតមួយចំនួនត្រូវបានគេមើលឃើញថាមានការកើនឡើងនៃការទូទាត់តាមរយៈឌីជីថល ជាពិសេសនៅខណៈពេលដែលធនាគារកណ្តាលបានចាប់ផ្តើមគាំទ្រដល់កសិករតាមរយៈប្រព័ន្ធអ៊ីនធើណេតដើម្បីកាត់បន្ថយការលំបាកមួយចំនួនដែលវិស័យកសិកម្មជួបប្រទះក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ដែលភាគច្រើននៃប្រតិបត្តិការនៅតែត្រូវបានអនុវត្តតាមវិធីសាស្រ្តប្រពៃណី។
ភាពខុសគ្នារវាងតម្រូវការសម្រាប់ការទូទាត់តាមរយៈឌីជីថល និងអត្រាអនុម័តក្នុងចំណោមបណ្តាសហគ្រាស គឺបណ្តាលមកពីកង្វះការយល់ដឹងអំពីទីផ្សារជុំវិញកាតឥណទានពាណិជ្ជកម្ម ដែលមានបុគ្គលជាច្រើនបន្តប្រើប្រាស់ កាតផ្ទាល់ខ្លួនសម្រាប់ការធ្វើអាជីវកម្ម។ ដូច្នេះតើកាតឥណទានពាណិជ្ជកម្មអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជា ហើយតើវាអាចត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?
១. ប្រតិបត្ដិនិងផែនការអាជីវកម្មមានប្រសិទ្ធិភាព
ស្របពេលដែលអាជីវកម្មក្នុងប្រទេសកម្ពុជាបន្តរីកចម្រើន សហគ្រាសធុនតូច និងមធ្យម ជាច្រើននឹងរងសម្ពាធក្នុងការធ្វើឲ្យមានប្រសិទ្ធិភាពនូវប្រតិបត្តិការដើម្បីសម្រេចបាននូវការសន្សំថ្លៃដើម និងជួយសម្រួលដល់ការពង្រីកអាជីវកម្ម។ ជាផ្នែកមួយនៃចំណុចនេះ បណ្តាអាជីវកម្មចាំបាច់ត្រូវចាប់ផ្តើមរួមបញ្ចូលដំណោះស្រាយទូទាត់ទៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ឌីជីថលនីយកម្មតាមរយៈការប្រើប្រាស់កាតអាជីវកម្ម អាចជួយឱ្យបណ្តាអាជីវកម្មបែងចែក និងចាត់ចែងការចំណាយយ៉ាងឆាប់រហ័ស ដែលអាចឱ្យអាជីវកម្មទាំងនោះកំណត់តំបន់អាជីវកម្មដែលត្រូវចំណាយច្រើនឬគ្មានប្រសិទ្ធភាព។ ដូច្នេះហើយ កាតឥណទានអាជីវកម្មអាចដើរតួជាឧបករណ៍ធ្វើផែនការអាជីវកម្មដែលមានប្រសិទ្ធិភាពខ្ពស់ និងជាឧបករណ៍ប្រតិបត្តិការដែលសន្សំសំចៃថវិកា។
ក្រឡេកមកមើលសេដ្ឋកិច្ចប្រទេសជិតខាងរបស់ប្រទេសសឹង្ហបុរី ការសិក្សារលើការស្ទង់មតិមួយដែលធ្វើឡើងនៅឆ្នាំ២០១៩ បានបង្ហាញថា ៥៤% នៃនិយោជិក ប្រើមធ្យោបាយផ្ទាល់ខ្លួនដើម្បីចំណាយសម្រាប់ការចំណាយរបស់អាជីវកម្មយ៉ាងហោចណាស់ម្តងក្នុងមួយខែ3 ដែលនេះក៏ជាឥរិយាបថស្រដៀងគ្នាទៅនឹងម្ចាស់អាជីវកម្មនៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃរបាយការណ៍ អាជីវកម្មក៏អាចត្រូវបានការពារប្រឆាំងនឹងការប្រើប្រាស់ខុស ឬការគ្រប់គ្រងមិនបានល្អនៃការចំណាយរបស់និយោជិកដែលកើតឡើងនៅពេលបុគ្គលបន្តប្រើកាតផ្ទាល់ខ្លួនដែរ។ ការធ្វើឌីជីថលនីយកម្មលើការចំណាយរបស់ក្រុមហ៊ុន អាចឱ្យនិយោជិកពិនិត្យមើលការបែងចែកចំណាយដែលមានស្រាប់ក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុនដូចជាការធ្វើដំណើរ ការកម្សាន្ត ឬការផ្គត់ផ្គង់ប្រចាំថ្ងៃ និងកំណត់តំបន់សក្តានុពលសម្រាប់ការបង្កើន ឬការសន្សំ និងការចំណាយជាដើម។
២. ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការសន្សំថ្លៃដើម
កត្តាសំខាន់មួយដែលបច្ចុប្បន្នកំពុងរារាំងដល់ការធ្វើទំនើបកម្មនៃវិធីទូទាត់ប្រាក់ក្នុងវិស័យអាជីវកម្ម B2B គឺការយល់ច្រឡំថា ការប្តូរទៅជាកាតពាណិជ្ជកម្មមានន័យថានឹងបាត់បង់នៅលើការទទួលបានប្រាក់មកវិញបន្ទាប់ពីការទិញ ឬពិន្ទុសន្សំយករង្វាន់ ដែលទាក់ទងនឹងវិធីសាស្រ្តប្រពៃណី។ ជាលទ្ធផល អាជីវកម្មមួយចំនួននៅតែមិនដឹង ឬអាចមើលស្រាលការសន្សំថ្លៃដើម ឬការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ទាក់ទាញរបស់ប្រភេទកាតពាណិជ្ជកម្ម។
ឧទាហរណ៍ ខណៈពេលដែលអាជីវកម្មមួយចំនួនគិតថាការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក ឬវិធីទូទាត់តាមបែបប្រពៃណីនឹងបង្ហាញពីរយៈពេលនៃការរង់ចាំទូទាត់ និងភាពបត់បែននៃលំហូរសាច់ប្រាក់ប្រសើរជាង តែមានករណីជាច្រើនដែលអត្ថប្រយោជន៍នៃលំហូរសាច់ប្រាក់របស់ប្រភេទកាតអាជីវកម្ម រួមទាំងកាតអាជីវកម្ម Visa ផងដែរនោះ អាចមានលក្ខណៈអំណោយផលល្អជាង។ តាមរយៈការប្រើប្រាស់ការលើកទឹកចិត្តកាតអាជីវកម្មដូចជាថ្ងៃ និងការបង់រំលស់មិនគិតការប្រាក់ ដែលសហគ្រាសធុនតូច និងមធ្យមអាចទទួលបាន និងអាចពង្រីកដើមទុនតាមរយៈការធ្វើការបែបនេះ ហើយវាក៏អាចជួយជំរុញដល់ការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។ កាតអាជីវកម្មក៏អាចធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍លំហូរសាច់ប្រាក់ និងអាចបង្កើនប្រសិទ្ធភាពនៃដើមទុនដែលអាចសន្សំប្រាក់សម្រាប់អាជីវកម្មក្នុងរយៈពេលវែង។
បន្ថែមពីលើលំហូរសាច់ប្រាក់ដែលមានភាពប្រសើរឡើង នូវមានអត្ថប្រយោជន៍ជាប្រាក់ត្រលប់មកវិញ ការបញ្ចុះតម្លៃ និងការលើកទឹកចិត្តមិនមែនលក្ខណៈបែបហិរញ្ញវត្ថុផ្សេងទៀត ក្នុងការធ្វើឌីជីថលនីយកម្មនៃការទូទាត់ក្នុងអាជីវកម្ម B2B នេះ។ Visa កំពុងសហការជាមួយអ្នកផ្គត់ផ្គង់ដំណោះស្រាយទូទាត់អាជីវកម្មដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមនានាដែលធ្វើឱ្យកាតអាជីវកម្មកាន់តែមានភាពសម្បូរបែបដល់អតិថិជន និងនាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ម្ចាស់កាតអាជីវកម្ម Visa នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់ចេញនូវការបញ្ចុះតម្លៃតាមរយៈអ្នកផ្តល់សេវាកម្មសំខាន់ៗ បណ្តាអាជីវកម្មអាចត្រូវបានលើកទឹកចិត្តដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងសេវាកម្មថ្មីៗដែលអាចជួយឱ្យក្រុមហ៊ុនសម្រេចបាននូវការរីកចម្រើនបន្ថែមទៀត។
៣. ដំណើរការគណនេយ្យប្រសើរជាងមុន និងការកាត់បន្ថយផ្នែករដ្ឋបាល
កាតអាជីវកម្មក៏បង្កើនប្រសិទ្ធភាពពេលវេលា និងកម្លាំងពលកម្មនៅក្នុងសហគ្រាសផងដែរ។ តាមរយៈការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Visa នៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៩ បានរកឃើញថា សហគ្រាសធុនតូច និងមធ្យមចំណាយពេល ៦០ម៉ោង ក្នុងមួយខែលើការងាររដ្ឋបាល ដូចជាការធ្វើវិក្កយបត្រ ទំនាក់ទំនងទូទៅ និងការចំណាយផ្សេងៗជាដើម។ ឧបសគ្គដ៏ធំមួយនៃការពឹងផ្អែកលើការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក គឺថាពេលវេលាដំណើរការសម្រាប់ការផ្ទេរ និងការទាក់ទងគ្នាអាចនឹងមានភាពស្មុគស្មាញ ហើយប្រើពេលវេលាយូរ និងងាយមានកំហុស។ តាមរយៈកាតអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម អាចសន្សំសំចៃពេលវេលារបស់ក្រុមគណនេយ្យករនិងហិរញ្ញវត្ថុរបស់ពួកគេ ដោយសារតែដំណើរការលឿននៃប្រតិបត្តិការ និងការចាត់ចែងដោយស្វ័យប្រវត្តិដែលមាននៅក្នុងការទូទាត់តាមរយៈឌីជីថល។ តាមរយៈការធ្វើការបែងចែកដែលមានប្រសិទ្ធភាពខ្ពស់នេះ ក្រុមហ៊ុនអាចសន្សំពេលវេលា និងធនធាន ដើម្បីផ្តោតលើការពង្រីកអាជីវកម្មរបស់ពួកគេ។
កាតអាជីវកម្មត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចទំនើប
ការទូទាត់ដោយគ្មានការប៉ះពាល់ដោយ ឌីជីថលដ៏រលូន និងមានសុវត្ថិភាពកំពុងផ្តល់អំណាចដល់អាជីវកម្មជាមួយនឹងផែនការអាជីវកម្មល្អប្រសើរ ការសន្សំថ្លៃដើម និងធនធានហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពបំផុត។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ជាមួយសហគ្រាសធុនតូច និងមធ្យម មានចំណែក ៩៩,៨% នៃសហគ្រាសនៅកម្ពុជា4 វិស័យនេះត្រូវបានបង្កើតឡើងដើម្បីទាញយកអត្ថប្រយោជន៍ពីការទូទាត់តាមបែបទំនើប។ តាមរយៈការណែនាំនូវកាតអាជីវកម្មដល់សហគ្រាសនៅប្រទេសកម្ពុជា Visa កំពុងឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្មបច្ចុប្បន្ន និងធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមអាចអភិវឌ្ឍប្រតិបត្តិការអាជីវកម្មរបស់ពួកគេតាមរបៀបមួយដែលឆ្លុះបញ្ចាំងពីភាពជឿនលឿននៃបច្ចេកវិទ្យា។ ហើយជាមួយសហគ្រាសធុនតូច និងមធ្យមដែលបានចូលរួមចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុបនិងផ្តល់ ៧០% នៃការងារ ការធ្វើឱ្យប្រសើរឡើងនូវដំណើរការនិងដើមទុននៅក្នុងទិដ្ឋភាពនេះនឹងមានន័យថាមានកំណើនលឿនសម្រាប់ប្រទេសកម្ពុជាទាំងមូល» ៕
1 https://unctad.org/en/PublicationsLibrary/wir2020_en.pdf
2 VisaNet data in August 2020 vs. August 2019
3 Conferma Pay Insight Report 2019
4 Chhae-Layhy-SME 2019
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.