យុទ្ធនាការការពារសុវត្ថិភាពកំឡុងពេលមានជំងឺរាតត្បាត COVID-19 ជាមួយការប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless

06/01/2021

 

នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បាន​ចេញផ្សាយការរកឃើញចុងក្រោយ​របស់​ខ្លួនដែលបានបញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួន​ ​៤​៤​ ​ភាគរយ​ ​ បានកាត់បន្ថយការកាន់​សាច់ប្រាក់​សុទ្ធជាប់​ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាល​នៃ​ជំងឺកូវីត នេះបើយោងតាមការសិក្សា1 របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។

យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន2នាក់ ក្នុងចំណោម3នាក់ (ស្មើរនឹង ៧១ ភាគរយ) បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless2 របស់ Visa។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគុណតម្លៃរបស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដង បើគិតចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១3

តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មី​​ដែលបញ្ជាក់ថា​ ពេលនេះ ​គឺជា​ពេលវេលាដ៏សាកសមបំផុត​សម្រាប់​ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់​ប្រាក់​។​ ​ បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍​ចម្បងមួយចំនួនរបស់​សង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួម​មាន ការ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​រីក​រាលដាល​ការ​ឆ្លង​មេរោគ​ (​រហូតដល់ទៅ ៣​៤​ ​ភាគរយ​) ​ការជម្រុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (​៣​២​ ​ភាគរយ​) ការបង្កើនប្រសិទ្ធិភាពសង្គម ​និងការ​រំខាន​តិច​ជាង​មុន ​(​២​៩​ ​ភាគរយ សម្រាប់២កត្តាចុងក្រោយ​​) ​។​

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “​ក្នុង​កំឡុង​ពេល​ដ៏​លំបាក​នេះ​ ​យើង​គួរតែ​ពិនិត្យមើល​វិធី​សា​ស្រ្ត​ ដើម្បី​អភិវឌ្ឍ​ការ​ទូទាត់​ដោយមិនប្រើ​សាច់ប្រាក់​សុទ្ធនៅ​ទូទាំង​ប្រទេស​។​ ​ខណៈ​ពេល​ដែល​សាច់ប្រាក់សុទ្ធ​នៅតែ​បន្ត​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើននោះ​ ​ឥឡូវនេះ​គឺជា​ពេលវេលាដ៏សមស្របមួយ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​ក្នុងចំណោម​សហគមន៍​តាមរយៈ​ការ​ផ្សព្វផ្សាយ​ពី​ភាពងាយស្រួល រហ័ស ​និងមាន​សុវត្ថិភាពតាមរយៈការប្រើប្រាស់​ការ​ទូទាត់​សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​»​ ​។

សន្ទុះនៃកំណើន​​ការ​ទូទាត់ដោយ​មិនប្រើសាច់​ប្រាក់សុទ្ធ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ទូទាត់តាមរយៈបច្ចេកវិទ្យា QR ​កូ​ដ ​និង​ការ​ទូទាត់​តាមរយៈ​ការប្រើប្រាស់ កាត នៅ​ក្នុងចំណោម​អ្នកប្រើប្រាស់កម្ពុជា​។​ ​ការ​កើន​ឡើង​ទាំងនេះ គឺ​ស្រប​ពេលជាមួយ​នឹង​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ជម្រើស​នៃ​ការ​ទូទាត់ដោយប្រើប្រាស់វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ផងដែរ។​

ការកើនឡើងទាំងនេះស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងពីជម្រើសនៃការទូទាត់។ ការ​ទូទាត់​តាម​រយៈបច្ចេកវិទ្យា QR កូ​ដ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មាន​ការកើន​ឡើង​ក្នុង​ចំណោមអតិថិជន​ដែល​មានទំនោរមិនចង់​យក​សាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ​ជាពិសេស​ការ​ទូទាត់​វិក្កយបត្រ​នៅពេលទិញ​គ្រឿងឧបភោគបរិភោគ​ និង​ការ​ទទួលទាន​នៅតាមភោ​ជនី​យ​ដ្ឋា​ន​ (ទាំងពីរ​នេះ​កើន​ឡើង​ប្រមាណ ​២​៥​ ​ភាគរយ​)​។​ ហើយ​សូចនាករ​​នៅ​ពីក្រោយ​ការ​កើន​ឡើង​នេះ​ គឺដោយសារតម្រូវការ​ប្រជាជនមានការកើន​ឡើងក្នុងការ​ការ​ការពារសុវត្ថិភាព​ពី​ជំងឺរាតត្បាត ​ COVID-19​ ដែលកំពុងតែរីក​រាលដាល​  នៅ​ក្នុងនោះដែរចំនួន​ប្រជាជន​ដែល​ប្រើ​សាច់ប្រាក់​សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការ​ធ្លាក់ចុះ​ ​៨​ ​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​ការ​កើនឡើងក្នុងចំណោម​អ្នកប្រើប្រាស់​ដែល​បាន​ជ្រើសរើស​ប្រើបច្ចេកវិទ្យា​ QR ​កូ​ដ​ ដើម្បី​ធ្វើការទូទាត់ មានរហូតដល់ទៅ​ ​៤​៤​ ​ភាគរយ​​។

អ្នក​ស្រី​ ​ជុំ ម៉ូនីកា បន្ថែមទៀតថា៖ «​ ​យើង​ដឹង​ថា​អតិថិជន​រំពឹង​ចង់បាន​ការ​ទូទាត់ប្រាក់​ដែលមាន​សុវត្ថិភាព រហ័ស ​និង​មានភាពងាយស្រួល​ ​​នោះ​ហើយជា​មូលហេតុ​ដែល​ការ​ទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជា​ជម្រើសសម្រាប់​ការ​ទូទាត់លើ​ប្រតិបត្តិការ​ដែល​មាន​ទំ​ហំ​តូច ​និងការ​ចំណាយ​ប្រចាំថ្ងៃ​។​ ​នៅ​ពេលដែល​ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមទីកន្លែងដែលប្រជាជនទៅ​ទិញ​ទំនិញ​ជាប្រចាំ ​ដូចជាបណ្តារ​ផ្សារ​ទំនើប​ ​ហាង​លក់ទំនិញ​ ​និង​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​ ​ការ​ទូទាត់​ដោយប្រើបច្ចេកវិទ្យា  contactless ​នឹង​ក្លាយ​ជា​វិធី​សាស្ត្រទូទាត់​ប្រក្រតីភាពមួយយ៉ាងឆាប់​រហ័ស ​សម្រាប់​ប្រតិបត្តិការទូទាត់​ដែល​តម្រូវ​ឱ្យមានការប្រាស្រ័យជួបគ្នា​រវាងបុគ្គល​។​ ​នេះ​គឺជា​ឱកាស​មួយ​សម្រាប់ ​Visa ​ដើម្បី​សហការ​ជាមួយ​ដៃគូ​របស់យើង​ដើម្បី​បង្កើន​ការ​ទូទាត់ប្រាក់​ដោយប្រើបច្ចេកវិទ្យា contactless ​នៅ​ទូទាំង​ប្រទេស​»​ ​៕

 

 

1 The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

2 VisaNet data Apr 2021.

3 VisaNet data YOY growth Q4/2020 vs YOY growth Q1/2021.

 

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.