ប្រជាជនកម្ពុជាកាន់តែច្រើនងាកមកទិញទំនិញអនឡាញ ដើម្បីទទួលបានបទពិសោធន៍កាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន

07/09/2021

 

នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានចេញផ្សាយការសិក្សារស្រាវជ្រាវដែលបង្ហាញពីកំណើនពាណិជ្ជកម្មអនឡាញ (តាមរយៈទូរស័ព្ទដៃ និង ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម) ក៏ដូចជាការត្រៀមខ្លួនឲ្យកាន់តែប្រសើរជាមុនក្នុងចំណោមប្រជាជនកម្ពុជា ក្នុងការឈានទៅ​រក​ការ​ទូទាត់​ដោយមិនប្រើ​សាច់​ប្រាក់សុទ្ធ។

តាមរយៈការសិក្សា1 របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ បានបង្ហាញពីការកើនឡើងនូវការទិញទំនិញអនឡាញតាមរយៈ App និងតាមបណ្តាញទំនាក់ទំនងសង្គម ដោយសារតែការរឹតត្បិត បិតខ្ទប់ក្នុង​ការបង្ការការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ការរាតត្បាតនៃជំងឺ COVID-19 គឺជាកាតាលីករមួយជំរុញនូវការរីកលូតលាស់នៃការទិញទំនិញតាមរយៈប្រព័ន្ធអ៊ីនធើណេត និងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលបច្ចុប្បន្ននេះមានប្រជាជនជាងពាក់កណ្តាលនៃប្រជាជនសរុប (៦៤%) កំពុងប្រើប្រាស់សេវាដឹកជញ្ជូន ហើយមាន ២៨ ភាគរយ គឺជាអ្នកប្រើប្រាស់សេវាប្រភេទនេះជាលើកដំបូងក្នុងកំឡុងពេលមានជំងឺរាត    ត្បាត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាកាន់តែច្រើនឡើង បានជ្រើសរើសការទិញទំនិញតាមអនឡាញជាលើកដំបូង ហើយក៏កំពុងសាកល្បងប្រើប្រាស់ជម្រើសទូទាត់ប្រាក់ថ្មីៗផងដែរ។ ក្រុមហ៊ុន Visa ក៏បានបន្តដាក់ចេញនូវដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតនៅលើវេទិកាទិញទំនិញដែលពេញនិយមសម្រាប់អតិថិជន ដោយរួមបញ្ចូលនូវមុខងារទូទាត់ដែលអនុញ្ញាតឲ្យអតិថិជនរក្សាទុកព័ត៍មានកាត (card-on-file) នៅលើវេទិកានោះ ដើម្បីធ្វើឱ្យការបញ្ជាទិញនាពេលអនាគតប្រព្រឹត្តទៅបាន រហ័ស និងងាយស្រួល ​ដោយមិនចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មានរបស់ពួកគាត់ឡើយ»។

ការកើនឡើងនៃការទិញទំនិញតាមអនឡាញនេះ គឺជាការឆ្លុះបញ្ចាំងនៃការកើនឡើងនូវការធ្វើពាណិជ្ជកម្មតាម    រយៈទូរស័ព្ទដៃ និងបណ្តាញសង្គម។ ទូរស័ព្ទដៃ គឺជាទម្រង់ជាពាណិជ្ជកម្មអេឡិចត្រូនិចដែលត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណជាង ៥៦ភាគរយ ខណៈដែលអតិថិជន មួយភាគបីទៀត (ស្មើនឹង ៣៣ ភាគរយ) ប្រើការទិញទំនិញតាមរយៈគេហទំព័រ និង កម្មវិធី App របស់ទូរស័ព្ទដៃ ។ ​ បើយោងតាមការបង្ហាញពីទំនោរចិត្តរបស់អតិថិជនទាំង ៥៦ភាគរយ ក្នុងការប្រើប្រាស់កម្មវិធីតែមួយដើម្បីដោះស្រាយរាល់ប្រតិបត្តិការរបស់ពួកគេ ភាពសាមញ្ញរបស់ទូរស័ព្ទដៃហាក់បីដូចជាគន្លឹះដ៏ចំបង​  ហើយដែលនៅក្នុងនោះ ៤៤ភាគរយ ជ្រើសរើសធ្វើប្រតិបត្តិការតាមរយៈទូរស័ព្ទដៃដោយមានកម្មវិធី កាបូបចល័ត (mobile wallet) ដែលតភ្ជាប់នៅក្នុងទូរស័ព្ទរបស់ពួកគេ។

ការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេប្រើញឹកញាប់ជាងមុនដើម្បីជៀសវាងការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងកាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​​ឆ្លង​មេរោគ។ ក្នុងនោះដែរ គេសង្កេតឃើញថាការទូទាត់តាម   រយៈ QR កូដ និង កាបូបអនឡាញ (online wallets) មានការប្រើប្រាស់ខ្ពស់ជាងគេ គឺជាមធ្យមមានដល់ទៅ ៦ ទៅ ៧ ដងក្នុងមួយខែ។ ការបង់រំលស់ក៏កំពុងមានការកើនឡើងផងដែរ ដោយសារតែប្រជាជនកម្ពុជា ៧៦ ភាគរយ បង្ហាញពីរការយល់ដឹងពីវា ហើយ ២៤ ភាគរយ បាននិងកំពុងប្រើប្រាស់សេវាកម្មទូទាត់បង់រំលស់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។

ជំងឺរាតត្បាត COVID-19 បានពន្លឿននូវការចាប់យកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេស    កម្ពុជាដោយសារតែភាពងាយស្រួល និងសុវត្ថិភាព។ ភាគច្រើននៃអ្នកប្រើប្រាស់ (ប្រមាណ៧០%) មានអារម្មណ៍ថា​ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ មានសុវត្ថិភាពនៅពេលធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ។  ខណៈដែលអតិថិជន ៣៣ ភាគរយទៀត បានសាកល្បងទិញទំនិញនៅលើបណ្តាញសង្គមជាលើកដំបូង ក្នុងកំឡុងពេលមានការរីករាតត្បាតនៃមេរោគ COVID-19 ដោយសារតែវាជាបទពិសោធន៍គួរឱ្យរំភើបមួយ។

លោកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា៖ «យើងស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ ប៉ុន្តែដំណើរឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺហាក់ដូចជាស្ថិតនៅក្នុងលទ្ធភាពមួយដែលអាចសម្រេចបានសម្រាប់ប្រទេសកម្ពុជា។ បើទោះបីជាការស្វែងរកព័ត៍មាន និងភាពងាយស្រួលក្នុងការប្រើប្រាស់នៅតែជាចំណាប់អារម្មណ៍ខ្ពស់ ពីសំណាក់អតិថិជនក៏ដោយ ការរីកចម្រើននៅតែអាចសម្រេចទៅបានតាមរយៈការផ្តល់ចំណេះដឹងអំពីផលិតផលដែលកាន់តែល្អជាងមុន និងការបន្តផ្តល់នូវភាពច្នៃប្រឌិតដើម្បីផ្តល់ជូននូវដំណោះស្រាយដែលកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់» ៕

 

 

1 The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

 

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.