Visa និង Thunes ពង្រីកវិសាលភាពរបស់សេវាផ្ទេរប្រាក់ Visa Direct រហូតដល់ ១.៥ ពាន់លាន កាបូបឌីជីថល
12/02/2022
ដៃគូសហការផ្តល់ដំណោះស្រាយការទូទាត់អាជីវកម្មក្រៅប្រទេស តាមរយៈការផ្ញើប្រាក់ទៅកាន់កាបូបឌីជីថល (cross-border send-to-wallet ) ដល់អ្នកប្រើប្រាស់បុគ្គល និងសម្រាប់អាជីវកម្មខ្នាតតូច នឹងមធ្យម (SMBs)
ក្រុមហ៊ុន Visa (NYSE: V) កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើឲ្យការផ្ទេរប្រាក់ក្រៅប្រទេសកាន់តែមានភាពងាយស្រួលសម្រាប់បុគ្គល និងអាជីវកម្មខ្នាតតូច។ តាមរយៈភាពជាដៃគូនេះ អតិថិជនដែលមាន Visa កាត អាចផ្ញើប្រាក់ទៅកាន់កាបូបឌីជីថលប្រមាណ ៧៨ ប្រភេទ និងគណនីចំនួន ១.៥ ពាន់លាន នៅទូទាំង ៤៤ ប្រទេស និងតំបន់។ ភាពជាដៃគូនេះ នឹងពង្រីកវិសាលភាពរបស់ Visa Direct រហូតដល់ជិត ៧ ពាន់លាន ឧបករណ៍ ក្នុងនោះរួមមាន កាត ច្រើនជាង ៣ ពាន់លាន គណនី ជាង ២ ពាន់លាន និងកាបូបឌីជីថលចំនួន ១.៥ ពាន់លាន ផងដែរ។
តម្រូវទៅលើសេវាទូទាត់ទៅក្រៅប្រទេសដែលគួរឲ្យទុកចិត្តបាន កំពុងតែមានការកើនឡើងពីសំណាក់ប្រជាជន កម្ពុជា។ គិតត្រឹមរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា បានឈានដល់ ៤១ ពាន់លានដុល្លារ គឺកើនឡើង ១៨ ភាគរយ ពី ៣៤,៧៦ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន1។ ប្រជាជនកម្ពុជាជាច្រើនដែលកំពុងបម្រើការងារនៅក្រៅប្រទេស និងជាអ្នកផ្គត់ផ្គង់ដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេ ខណៈគ្រួសារមួយចំនួនក៏កំពុងផ្តល់ហិរញ្ញប្បទានដល់ការសិក្សារបស់កូនៗរបស់ពួកគេនៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនោះដែរ យើងក៏សង្កេតឃើញការកើនឡើងនៃតម្រូវការសម្រាប់ព្រឹត្តិការណ៍ពិសេសៗ ដូចជាពិធីមង្គលការ និងការសម្រាកលម្ហែនៅក្រៅប្រទេស ដែលមានទំហំប្រតិបត្តិការផ្ញើប្រាក់2 ផ្ទាល់ខ្លួនចំនួន ១.៥ ពាន់លានដុល្លារ អាមេរិក ត្រូវបានទូទាត់ និងទទួល ដោយប្រជាជនកម្ពុជានៅឆ្នាំ ២០២០។
ផ្នែកមួយនៃការកើនឡើងរបស់សេវាផ្ញើប្រាក់ក្នុងចំណោមអតិថិជនកម្ពុជា ត្រូវបានគេរកឃើញនៅតាមកាបូប អេឡិចត្រូនិក និងកាតធនាគារ ដែលវាជាវិធីសាស្រ្តដ៏ទំនើបមួយដែលអ្នកប្រើប្រាស់ទទួលយក។ យោងតាមការសិក្សា3របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជនឆ្នាំ២០២១ បានឱ្យដឹងថា ៤០ភាគរយនៃអ្នកប្រើប្រាស់ ជ្រើសរើសការប្រើប្រាស់កាបូបអេឡិចត្រូនិច និងកាត ហើយប្រមាណ ២៥ ភាគរយ រំពឹងថាការប្រើប្រាស់នឹងញឹកញាប់ជាងមុន សម្រាប់ការផ្ញើប្រាក់ និងការទូទាត់វិក្កយបត្ររបស់ពួកគេ។
អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះនឹងជួយសម្រួលដល់ការបោះជំហានទៅមុខរបស់ Visa ក្នុងការជួយជុំរញឲ្យសង្គមកម្ពុជាដើរចេញឆ្ងាយពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ហើយឆ្ពោះទៅរកការទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព។ នៅពេលដែលពិភពលោកបន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នាកាន់ជិតស្និទ្ធ អ្នកផ្ញើ និងអ្នកទទួល នឹងលែងត្រូវការបំលាស់ទីសាច់ប្រាក់ដោយផ្ទាល់។ ចំនុចនេះហើយ ដែលនឹងផ្តល់ឱ្យអ្នកប្រើនូវសន្តិភាពផ្លូវចិត្ត ទទួលបានការទូទាត់កាន់តែមានភាពងាយស្រួល និងតម្លាភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ។ ជាងនេះទៀត ភាពជាដៃគូនេះ នឹងនាំមកជូនប្រជាជនកម្ពុជានូវឱកាសសកល តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត” ។
នៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍ កាបូបឌីជីថល (digital wallets) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាបានក្លាយជាមធ្យោបាយទីមួយក្នុងការបញ្ជ្រៀបប្រព័ន្ធហិរញ្ញវត្ថុ ទៅកាន់អតិថិជនដែលមិនមានគណនី ធនាគារ។ អ្នកប្រើប្រាស់ មិនតម្រូវឱ្យមានកាត ឬគណនី ដើម្បីបញ្ចូល ឬទទួលប្រាក់ដោយផ្ទាល់ទៅក្នុងកាបូបឌីជី ថលរបស់ពួកគេនោះទេ នេះជាមូលហេតុដែលនាំឲ្យកាបូបឌីជីថលមានសក្តានុពលក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុ និងផ្តល់ឱកាសឱ្យប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ អាចចូលប្រើប្រាស់ផលិតផលហិរញ្ញវត្ថុបាន។ ហើយទាំងអស់នោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបនៃការរស់នៅ និងការងាររបស់ពួកគេ។
លោក Ruben Salazar Genovez, Global Head of Visa Direct នៃក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ដើម្បីចូលរួមក្នុងសេដ្ឋកិច្ចពិភពលោក Visa បានខិតខំខ្នះខ្នែងបង្កើតមធ្យោបាយបន្ថែមទៀត សម្រាប់បុគ្គល និងម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយគិតគូរចាប់តាំងពីកម្មករកសិកម្មនៅក្នុងប្រទេសបង់ក្លាដេស រហូតដល់អ្នកជំនាញវ័យក្មេងនៅក្នុងទីក្រុងឡុងដ៍ ដែលមានបំណងចង់ផ្ញើប្រាក់ទៅកាន់គ្រួសារនៅក្រៅប្រទេស”។ លោកបានបន្តទៀតថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន Thunes ដើម្បីផ្តល់ភាពងាយស្រួល និងរហ័ស ដល់អតិថិជនដែលប្រើប្រាស់កាបូបឌីជីថល ជាឧបករណ៍ហិរញ្ញវត្ថុចម្បង អាចចូលទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុនៅជុំវិញពិភពលោកឲ្យបានកាន់តែច្រើន។”
តាមរយៈកិច្ចសហការនេះ វេទិកាទូទាត់ប្រាក់របស់ក្រុមហ៊ុន Thunes’ B2B នឹងភ្ជាប់ទៅសេវាផ្ទេរប្រាក់ Visa Direct ដោយបន្ថែមសមត្ថភាពផ្តល់ជូនដំណោះស្រាយទូទាត់អាជីវកម្មឆ្លងប្រទេស តាមរយៈការផ្ញើប្រាក់ទៅកាន់កាបូបឌីជីថល (cross-border send-to-wallet ) ចំនួន ៧៨ ប្រភេទ ដែលបានធ្វើសមាហ័រណជាមួយនឹងក្រុមហ៊ុន Thunes រួចហើយ។ តាមរយៈសមាហរណកម្មដ៏សាមញ្ញរបស់សេវា Visa Direct ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល ធនាគារ neobank រួមទាំងប្រតិបត្តិករផ្ញើប្រាក់ទាំងអស់ អាចប្រើប្រាស់មុខងារថ្មីនេះ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មខ្នាតតូច អាចផ្ញើប្រាក់ទៅកាន់ទីផ្សារទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន ដែលអតិថិជនទីនោះជ្រើសរើសប្រើវិធី សាស្ត្រទូទាត់តាមរយៈការប្រើប្រាស់កាបូបឌីជីថល។
សេវាផ្ទេរប្រាក់ Visa Direct ផ្តល់ជូនស្ថាប័នហិរញ្ញវត្ថុ និងភាគីទីបីដែលមានសិទ្ធិ អាចចូលប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីពិនិត្យមើលព័ត៌មាន និងធ្វើការទូទាត់ដោយផ្ទាល់រវាងគណនី Visa កាត។ ការផ្ទេរប្រាក់ទាំងនេះប្រើប្រាស់យន្តការទូទាត់ដែលមានសុវត្ថិភាពខ្ពស់របស់ Visa ដោយធានាបាននូវសុវត្ថិភាព និងភាពរហ័សគ្មានគូប្រៀប។
លោក Peter De Caluwe នាយកប្រតិបត្តិនៃក្រុមហ៊ុន Thunes មានប្រសាសន៍ថា៖ "យើងពិតជារំភើបណាស់ នៅក្នុងចំណោមក្រុមហ៊ុនទូទាត់ប្រាក់ទាំងអស់ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បាននឹងកំពុងធ្វើការជាមួយ Thunes ក្នុងការដាក់ឲ្យដំណើរការនូវកម្មវិធីមួយនេះ។ តាមរយៈការរួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់របស់ Visa និង Thunes កិច្ចសហការមួយនេះ មានសក្តានុពលក្នុងការជួយអភិវឌ្ឍយុគសម័យថ្មីសម្រាប់បរិយាបន្ននៃការទូទាត់ នឹងអាចដំណើរការបានជាសកល"។
បន្ថែមជាមួយកាបូបឌីជីថលចំនួន ១.៥ ពាន់លាន បច្ចុប្បន្នសេវាផ្ទេរប្រាក់ Visa Direct សម្រួលដល់ការចូលប្រើកាត រហូតដល់ជិត ៧ ពាន់លាន ការរួមបញ្ចូលគ្នារវាងគណនី និងកាបូបឌីជីថល នៅទូទាំងជាង ១៩០ ភូមិសាស្ត្រ គាំទ្រ ១៦០ រូបិយប័ណ្ណ ភ្ជាប់ទៅបណ្តាញដែលមានមូលដ្ឋានលើកាត (card-based networks) ចំនួន ១៦ គ្រោងការណ៍ទូទាត់ប្រាក់ស្វ័យប្រវត្តិក្នុងស្រុក (ACH) ចំនួន ៦៦ បណ្តាញ ទូទាត់តាមពេលវេលាជាក់ស្តែង (Real-Time Payment (RTP) ចំនួន ១១ បណ្តាញ និងច្រកទូទាត់ (payment gateways) ចំនួន៥។
1 https://www.khmertimeskh.com/501166339/cambodias-trade-reach-41-billion-increase-of-18-percent-in-first-9-months/?p=1166339 - (t.ly/6gD8)
2 $1.27 bn remittances received, 0.22 paid in 2020
3 ការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបទទូទាត់ប្រាក់របស់អតិថិជន ធ្វើឡើងដោយក្រុមហ៊ុន CLEAR ចាប់ពីខែសីហា រហូតដល់ខែ កញ្ញា ឆ្នាំ ២០២១ ដែលត្រូវបានស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ចំនួន ៦,៥២០នាក់ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំង ប្រទេសកម្ពុជាផងដែរ។ ដើម្បីង្កើតនូវភាពចម្រុះនៃអាយុ និងភេទ ការសិក្សានេះ បានចុះធ្វើការស្ទង់មតិដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់កម្ពុជាចំនួន ៥២០នាក់ នៅទូទាំងប្រទេស ដែលកំពុងធ្វើការក្រៅម៉ោង និងពេញម៉ោង។
អំពីក្រុមហ៊ុន Visa Inc.
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
អំពីក្រុមហ៊ុន Thunes
បង្កើតឡើងក្នុងឆ្នាំ ២០១៦ Thunes គឺជាក្រុមហ៊ុន B2B ដែលមានសម្ថទ្ធភាពដ៏អស្ចារ្យក្នុងការទូទាត់ប្រាក់សម្រាប់អាជីវកម្មដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក - ពីក្រុមហ៊ុនយក្ស Gig Economy ដូចជា Uber និង Deliveroo និងកម្មវិធី Grab របស់អាស៊ីអាគ្នេយ៍រហូតដល់អ្នកដឹកនាំ Fintech ទូទាំងពិភពលោកដូចជា PayPal និង Remitly ។ តាមរយៈការតភ្ជាប់ដ៏សាមញ្ញតែមួយ អ្នកប្រើប្រាស់ និងអាជីវក អាចផ្ញើការទូទាត់ – និងទទួលការទូទាត់ – នៅគ្រប់ជ្រុងនៃពិភពលោក។ បច្ចុប្បន្ននេះ Thunes គាំទ្ររូបិយប័ណ្ណចំនួន ៧៩ ប្រភេទ ទទួលការទូទាត់ប្រាក់ទៅកាន់ប្រទេសចំនួន ១៣០ និងទទួលយកការទូទាត់ប្រាក់ រហូតដល់ ៣០០ វិធីសាស្ត្រ។ នៅខែមេសា ឆ្នាំ ២០២២ Thunes បានទិញភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុនឈានមុខគេ AML និងក្រុមហ៊ុនវេទិកាអនុលោមភាព Tookitaki ដែលបច្ចុប្បន្ន ក្រុមហ៊ុនបានអនុលោមទៅតាមច្បាប់ស្វ័យទ្រទ្រង់ក្នុងកម្រិតខ្ពស់ សម្រាប់ការប្រឆាំងការក្លែងបន្លំ និងប្រឆាំងទៅនឹងការលាងលុយកខ្វក់ (AML) ដែលកំណត់តាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងការិយាល័យក្នុងតំបន់នៅទីក្រុងឡុងដ៍ ប៉ារីស សៀងហៃ ញូវយ៉ក ឌូបៃ ណៃរ៉ូប៊ី អារីហ្សូណា និងបាសេឡូណា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.thunes.com ៕