ឥឡូវនេះ អ្នកធ្វើដំណើរពីកម្ពុជា ទៅប្រទេសចិន អាចភ្ជាប់ Visa កាត របស់ពួកគេជាមួយនឹងកាបូបឌីជីថលជាច្រើននៅក្នុង ដើម្បីទទួលបានបទពិសោធន៍ទូទាត់ប្រាក់ កាន់តែប្រសើរឡើង
12/05/2023
Visa ចាប់ដៃគូជាមួយ Tencent និង Alipay ដើម្បីផ្តល់សិទ្ធិអំណាចដល់ម្ចាស់កាតប្រជាជនកម្ពុជា ក្នុងការតភ្ជាប់ Visa កាត របស់ពួកគេទៅនឹងកាបូបឌីជីថលក្នុងប្រទេសចិន រួមទាំង Weixin Pay (ជាកាបូបឌីជីថលគេហៅជំនួសឲ្យ WeChat Pay ក្នុងប្រទេសចិន) នឹង Alipay ដែលជាកាបូបឌីជីថលឈានមុខគេនៅក្នុងប្រទេសចិន ព្រមទាំងរីករាយជាមួយជម្រើសនៃវិធីសាស្រ្តទូទាត់ជាច្រើនទៀត រួមមានការទូទាត់តាមរយៈ QR កូដ ការបង្ហាញលេខកូដសម្រាប់ទូទាត់ និងកម្មវិធីទូទាត់តាមរយៈទូរស័ព្ទដៃជាច្រើនទៀត។
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានប្រកាសភាពគាំទ្រចំពោះអ្នកដំណើរកម្ពុជាដែលធ្វើដំណើរទៅប្រទេសចិនតាមរយៈការបង្កើនលទ្ធភាពទូទាត់ ដែលអនុញ្ញាតឲ្យប្រជាជនអាចតភ្ជាប់ប័ណ្ណ Visa កាត របស់ពួកគេទៅក្នុងកាបូបឌីជីថល រួមមាន Weixin Pay (ជាកាបូបឌីជីថលគេហៅជំនួសឲ្យ WeChat Pay ក្នុងប្រទេសចិន) និង Alipay តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Tencent និង ក្រុមហ៊ុន Alipay ដែលជាក្រុមហ៊ុនធំៗពីរ ខាងផ្នែកអ៊ីនធើណេត និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសចិន។
ឥឡូវនេះ អ្នកទេសចរអន្តរជាតិអាចភ្ជាប់ Visa កាតរបស់ពួកគេទៅក្នុងគណនីកាបូបឌីជីថល WeChat Pay និង Alipay សម្រាប់ការទូទាត់ទំនិញ និងសេវាកម្មនៅរាប់លានហាងលក់ទំនិញ ការទទួលទានអាហារ ការដឹកជញ្ជូន ការទិញទំនិញ ការចំណាយប្រចាំថ្ងៃ ក៏ដូចជាសេវាកម្មជាច្រើនជម្រើសទៀតនៅក្នុងប្រទេសចិនដីគោក។
ប្រជាជនកម្ពុជាពេលទៅប្រទេសចិន អាចបង់ប្រាក់តាមវិធីសាស្ត្រជាច្រើនប្រភេទ ដូចជាការស្កេន QR កូដ ការបង្ហាញលេខកូដទូទាត់ និងកម្មវិធីទូទាត់តាមរយៈទូរស័ព្ទដៃជាច្រើន ដើម្បីបង្កើនបទពិសោធន៍នៃការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធើណេត និងក្រៅប្រព័ន្ធ ។ លើសពីនេះ Visa កាត អន្តរជាតិ ត្រូវបានទទួលយកដោយពាណិជ្ជករ ជាង ៤00ទីតាំង ក្នុងប្រទេសចិនដីគោក និងនៅឈ្មួញអនឡាញឈានមុខគេរបស់ប្រទេសចិន រួមទាំងនៅលើកម្មវិធីទូរស័ព្ទ ដូចជា Taobao, Ctrip, Didi, China Railway, ១២៣០៦ ជាដើម។
អ្នកស្រីIvana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ ក្រុមហ៊ុន Visa ពិតជាមាន សេចក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយ Tencent ដើម្បីផ្តល់នូវបទពិសោធន៍ទូទាត់ងាយស្រួលជូនប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសចិន។ ប្រទេសចិន គឺជាច្រករបៀងដ៏សំខាន់មួយរបស់កម្ពុជា សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ ហើយក្នុងនាមជាបណ្តាញ សកល ក្រុមហ៊ុន Visa យើងតែងតែមានគោលបំណងផ្តល់នូវសុវត្ថិភាពពេញលេញ ភាពងាយស្រួល ភាពជឿជាក់ ជូនអតិថិជនកម្ពុជា។ ក្រុមហ៊ុន Visa បានឈរជើងនៅក្នុងប្រទេសចិនអស់រយៈពេលជិត ៤០ឆ្នាំ មកហើយ ហើយគោលបំណងរបស់យើងគឺផ្តល់ឱ្យម្ចាស់កាតនូវវិធី សាស្ត្រទូទាត់ប្រាក់ប្រភេទណាមួយក៏ដោយដែលពួកគេចូលចិត្ត នៅគ្រប់ទីកន្លែង។”
ថ្មីៗនេះក្រុមហ៊ុន Visa និង ក្រុមហ៊ុន Tencent Financial Technology ដែលជាផ្នែក Fintech របស់ក្រុមហ៊ុន Tencent បាននិយាយថា ការសហការនេះ គឺដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់កម្មវិធី Weixin ទទួលបានការផ្ទេរប្រាក់ចូលនៅក្នុងកាបូបឌីជីថលរបស់ពួកគេ ហើយក៏ជាការផ្លាស់ប្តូរសម្រាប់ការពង្រីកបណ្តាញ Visa Direct ដល់អ្នកប្រើប្រាស់ Weixin ច្រើនជាងមួយពាន់លាននាក់នៅក្នុងប្រទេសចិនដីគោក ដែលជាទីផ្សារផ្ទេរប្រាក់ធំជាងគេមួយរបស់ពិភពលោក។ Visa Direct ផ្តល់នូវចំនុចតភ្ជាប់តែមួយនៃការចូលទៅកាន់ចំណុចតភ្ជាប់រាប់ពាន់លាន ដែលជួយផ្លាស់ប្តូរចរន្តប្រាក់សកល តាមរយៈការសម្រួលដល់ការផ្តល់មូលនិធិទៅកាន់កាតដែលមានសិទ្ធិ គណនីធនាគារ និងកាបូបនៅជុំវិញពិភពលោក។
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕