ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា

03/27/2024

 

ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ នៅក្នុង​ពិភពលោក បានចេញផ្សាយការសិក្សារ1 អំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅពេលដែលប្រទេសកម្ពុជាបន្តដំណើររបស់ខ្លួនក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថលនៅឆ្នាំ ២០២៣  ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេតសម្រាប់ការទូទាត់ (៨២ភាគរយនៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណេតញឹកញាប់បំផុតសម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថលសម្រាប់ការទូទាត់វិក្កយបត្រ​ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ភាគរយ)

អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ "យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយផ្តល់ការណែនាំអំពីការទទួលយកការទូទាត់តាមរយៈប្រើប្រាស់បច្ចេកវិទ្យា នឹងពង្រឹងភាពជាដៃគូជាមួយពាណិជ្ជករ ព្រមទាំងធ្វើការគាំទ្រថ្នាលនៃការធ្វើឌីជីថលនីយកម្មរបស់រដ្ឋាភិបាលជាដើម"។ អ្នកស្រីបន្តទៀតថា៖ “ភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល នឹងការផ្តល់ថ្នាលជូនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs)  នឹងអនុញ្ញាតឲ្យពួកគេអាចរកបាននូវអតិថិជនថ្មីៗបានកាន់តែច្រើនឡើង ព្រមទាំងអាចពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។"

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបញ្ជាក់​ពី​និន្នាការនៃការ​កើន​ឡើងរបស់អតិថិជន​កម្ពុជាក្នុងការ​ចាប់​យក​វិធីសាស្ត្រ​ទូទាត់​តាមរយៈ​ឌីជីថលនេះផងដែរ។ តួយ៉ាងដូចជាតួលេខនៅក្នុងទិន្នន័យរបស់ VisaNet  វាបានបង្ហាញពីកំណើននៃការចេញ Visa កាត នៅ​ក្នុងប្រទេសកម្ពុជា សម្រាប់ប្រើក្នុងការទូទាត់គ្រប់ទម្រង់ មិនថាក្នុងស្រុក​ ឬប្រើប្រាស់ការទូទាត់ឆ្លងដែន មានការកើនឡើងប្រមាណ ២២ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយចំនួនប្រតិបត្តិការប្រចាំខែនៃការប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា Contactless ក្នុងស្រុកតាមរយៈ Visa កាត ក៏មានការកើនឡើង ប្រមាណជា ១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ នេះបើតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

អ្នកស្រី Tranchini បានបន្ថែមថា៖ “កិច្ចសហការគឺមានសារៈសំខាន់ណាស់ ហើយយើងរំពឹងយ៉ាងមុតមាំក្នុងកិច្ចសហការជាមួយដៃគូរបស់យើង ទាំងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការទូទាត់តាមរយៈឌីជីថល។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកជួយដល់ការជម្រុញ នឹងធានាឲ្យប្រទេសកម្ពុជាដើរទន្ទឹមនិន្នាកានៃប្រទេសជិតខាងក្នុងតំបន់របស់យើង។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយធានាបាននូវការធ្វើបរិយាបន្ននៅក្នុងដំណើរការនៃការទទួលយកការទូទាត់តាមរយៈឌីជីថល ដែលជួយវាសម្រួលដល់ការប្រមូលផ្តុំ ទាំងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ឲ្យមកធ្វើដំណើររួមគ្នាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះតែម្តង”។

ដើម្បីជាការគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់ប្រាក់នៅកម្ពុជា ក្រុមហ៊ុន Visa បានដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់ជាតិ ជាសេវាទូទាត់រហ័ស ផ្ទេរប្រាក់និងទូទាត់សងជាប្រាក់រៀល (NNSS KHR) នៅក្នុងឆ្នាំ ២០២១។ តាមរយៈការគាំទ្រនេះ ក្រុមហ៊ុន Visa បានដាក់បញ្ចូលការទូទាត់ជាប្រាក់រៀល ទៅក្នុងបណ្តាញ VisaNet ដែលជាបណ្តាញដំណើរការទូទាត់ប្រាក់របស់ Visa ផ្ទាល់តែម្តង។ NNSS KHR គឺជាដំណោះស្រាយការទូទាត់ក្នុងស្រុកប្រកបដោយសុវត្ថិភាព និងអាចធ្វើមាត្រដ្ឋានបាន ដោយប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីធ្វើការទូទាត់រូបរូបិយបណ្ណក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អតិថិជន នឹងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស។

 

 

1 ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR M&C Saatchi ប្រព្រឹត្តទៅចាប់ពីខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់ នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង កម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់ ជាមួយអ្នកប្រើប្រាស់កម្ពុជា ចំនួន ៥០០នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំង អាយុរ និង ភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទំាងមូល។

 

អំពីក្រុមហ៊ុន Visa

Visa  (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕