ក្រុមហ៊ុន Visa កំពុងបង្កើតទំរង់កាតថ្មី ដែលនឹងបង្ហាញផលិតផលថ្មី នៅក្នុងមហោស្រពពិព័រណ៍ Singapore Fintech Festival ប្រចាំឆ្នាំ ២០២៤

11/07/2024

 

ប្រទេសសិង្ហបុរី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤  – មធ្យោបាយនៃការទូទាត់ប្រាក់របស់អតិថិជន ក៏ដូចមធ្យោបាយក្នុងការទទួលការទូទាត់របស់អាជីវករបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយបើប្រៀបធៀបជាមួយ៥០ឆ្នាំមុន ល្បឿននៃបំលាស់ប្តូរនេះ គឺលឿនខ្លាំងណាស់។ ចាប់តាំងពីមានវត្តមានពាណិជ្ជកម្ម ឌីជីថល អ្នកប្រើប្រាស់បានបន្តសម្របខ្លួនទៅតាមបទពិសោធន៍នៃការទូទាត់ថ្មីៗនេះ ពោលគឺចាប់ពីការធ្វើតំណភ្ជាប់ការទូទាត់នៅលើពាណិជ្ជកម្មឌីជីថល រហូតដល់ជំរុញឲ្យមានការបង្កើតឡើងនូវមធ្យោបាយទូទាត់ថ្មីផ្សេងទៀត។ ក្រុមហ៊ុន Visa បានធ្វើសេចក្តីប្រកាសអំពីដំណើរនៃការដាក់ឲ្យប្រើប្រាស់នូវប្រភេទផលិតផល និងសេវាកម្មថ្មីៗ សម្រាប់ទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដំណោះស្រាយទាំងអស់នេះ អាចនឹងក្លាយជាការធ្វើបដិវត្តដ៏អស្ចារ្យសម្រាប់មធ្យោបាយទូទាត់តាមរយៈកាត ក៏ដូចជាការផ្តល់នូវដំណោះស្រាយដែលបំពេញតម្រូវការនាពេលអនាគតរបស់អាជីវកម្ម ពាណិជ្ជករ អ្នកប្រើប្រាស់ នឹង ស្ថាប័នហិរញ្ញវត្ថុ ដែលជាអ្នកផ្តល់នូវសេវាកម្មជូនពួកគាត់។

លោក TR Ramachandran ប្រធានគ្រប់គ្រងផ្នែកផលិតផល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ "ទិដ្ឋភាពទូទៅរបស់ប្រព័ន្ធទូទាត់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយវាកំពុងជះឥទ្ធិពលដល់អន្តរកម្មរវាងអ្នកប្រើប្រាស់ និងពាណិជ្ជករ"។ លោកបន្តថា៖ “សម្រាប់ក្រុមហ៊ុន Visa យើងបានមើលឃើញថា វាគឺជាឱកាសមួយដើម្បីបង្កើនបទពិសោធន៍នៃការទូទាត់ប្រកបដោយភាពច្នៃប្រឌិតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងភាពបត់បែន ងាយស្រួលជាងមុន និងមានសុវត្ថិភាព។  ក្រុមហ៊ុន Visa ប្តេជ្ញាក្នុងការបំពេញតម្រូវការរបស់អតិថិជន និងពាណិជ្ជករ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រាក់ដោយរលូន និងប្រកបដោយសុវត្ថិភាពជាងមុន។

ក្រុមហ៊ុន Visa បានបង្ហាញផលិតផល និងដំណោះស្រាយថ្មីៗរបស់ខ្លួននៅក្នុងមហោស្រពពិព័រណ៍ Singapore Fintech Festival សាលលេខ 2, ស្តង់លេខ 2E17។ ការបង្កើតថ្មីទាំងនេះ នឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះរួមមាន៖

Visa Flexible Credential

ផលិតផល Visa Flexible Credential នឹងផ្តល់សិទ្ធិដល់អតិថិជន ក្នុងការជ្រើសគណនីណាមួយក្នុងចំណោមគណនីជាច្រើនដែលមាន សម្រាប់ការទូទាត់ជាមួយកាតតែមួយ ។ អ្នកប្រើប្រាស់ អាចកំណត់វិធីសាស្ត្រទូទាត់ងាយៗ ជាមួយប្រភេទគណនីឥណទាន ឬឥណពន្ធ ឬ “ការសងទូទាត់បួនដង - Pay-in-four ដែលជាសេវាកម្មបង់រំលស់ ឬទូទាត់ដោយប្រើប្រាស់ពិន្ទុសន្សំ ( Rewards points) តាមរយៈលិខិតសម្គាល់ Visa (Visa credential) តែមួយដូចគ្នា។ បន្ទាប់ពីក្រុមហ៊ុន Sumitomo Mitsui Card Company (SMCC) ដែលជាធនាគារដំបូងគេ ដាក់ចេញឲ្យប្រើប្រាស់នូវដំណោះស្រាយនេះ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ កាតដែលគេឲ្យឈ្មោះថា "កាត Olive"   មានរហូតដល់ជាង បីលានកាត អនុញ្ញាតឲ្យម្ចាស់កាតអាចទាញយកអត្ថប្រយោជន៍ពី Visa Flexible Credential នេះ។ ដំណោះស្រាយនេះក៏មានអនុវត្តនៅក្នុងទីផ្សារផ្សេងទៀតដែរដូចជា ហុងកុង ប្រទេសជប៉ុន ហ្វីលីពីន សិង្ហបុរី ថៃឡង់ និងវៀតណាមផង ។

ទទូលយកបទពិសោធន៍ថ្មីជាមួយការទូទាត់តាមរយៈកាបូបអេឡិចត្រូនិច Visa

តាមរយៈបណ្តាញដ៏ធំរបស់ក្រុមហ៊ុន Visa នៅទូទាំងពិភពលោក បានប្រើប្រាស់នូវជំនាញបណ្តាញរបស់ខ្លួន តភ្ជាប់ការទូទាត់ប្រភេទផ្សេងៗគ្នា ដែលអនុញ្ញាតឲ្យឱ្យអ្នកប្រើប្រាស់អាចជ្រើសប្រើនូវវិធីសាស្ត្រទូទាត់បានកាន់តែច្រើនជម្រើស ច្រើនទម្រង់ មិនថាការទូទាត់តាមអនឡាញ ឬការទូទាត់ដោយមិនប្រើប្រាស់អ៊ិនធើណេត និងនៅតាមម៉ាស៊ីនទូទាត់ប្រាក់របស់អាជីវករដោយផ្ទាល់ក្តី។ នៅក្នុងពេលឆាប់ៗនេះ អ្នកប្រើប្រាស់ នឹងអាចប្រើប្រាស់កាបូបអេឡិចត្រូនិចប្រចាំថ្ងៃរបស់ពួកគេ ដើម្បីស្កេន និងទូទាត់ប្រាក់ទៅអាជីវករទាំងឡាយណាដែលទទួលយកការទូទាត់តាមរយៈ Visa ដោយការស្កេន QR កូដ បើទោះបីជាអាជីវករនោះស្ថិតនៅក្រៅប្រទេស ដែលអ្នកប្រើប្រាស់កំពុងរស់នៅក៏ដោយ។

ក្រុមហ៊ុន Visa កំពុងធ្វើការជាមួយក្រុមហ៊ុនផ្តល់សេវា QR កូដ ដែលអនុញ្ញាតឱ្យបណ្តាញអាជីវករដែលប្រើប្រាស់ QR កូដ អាចទទួលយកវិធីសាស្ត្រទូទាត់តាមរយៈ Visa ។ ក្រុមហ៊ុន Visa ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនធំៗដែលដើរតួផលិតកម្មវិធីកាបូបអេឡិចត្រូនិចនៅទូទាំងតំបន់ ដើម្បីឱ្យអ្នកប្រើប្រាស់កាបូបអេឡិចត្រូនិចទាំងនោះ អាចស្កេន QR កូដ នឹងទូទាត់ប្រាក់បានយ៉ាងរលូន និងសុវត្ថិភាព នៅពេលពួកគេធ្វើដំណើរទៅក្រៅប្រទេសផងដែរ។

Visa Payment Passkey

Visa Payment Passkey បង្កើតឡើងនៅលើថ្នាលស្តង់ដារចុងក្រោយបំផុត ដែលអាចកំណត់អត្តសញ្ញាណតាមអនឡាញបានយ៉ាងរហ័ស (Fast Identity Online (FIDO) អនុញ្ញាតិឱ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ និងអនុម័តលើការទូទាត់តាមអ៊ីនធើណិត ដោយការស្កេនរហ័សនៃជីវមាត្ររបស់ពួកគេដូចជា មុខ ឬស្នាមម្រាមដៃ ដោយប្រើឧបករណ៍ផ្ទៀងផ្ទាត់ដែលមានជាប់នឹងខ្លួនរបស់ពួកគេផ្ទាល់។ នៅពេលទិញទំនិញតាមអ៊ីនធើណិត Visa passkeys ជំនួសតម្រូវការសម្រាប់ពាក្យសម្ងាត់ ឬលេខកូដតែម្តង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការទូទាត់កាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

“ចុច” ដើម្បីបង់ប្រាក់ (Click to Pay)

 “ចុច”ដើម្បីបង់ប្រាក់ (click to pay) អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការតាមអនឡាញ ដោយគ្រាន់តែអនុវត្តត្រឹមតែពីរបីជំហានប៉ុណ្ណោះ សម្រាប់បទពិសោធន៍ទូទាត់ប្រាក់ដោយរលូន និងប្រកបដោយសុវត្ថិភាពជាងមុន។ អ្នកប្រើប្រាស់គ្រាន់តែត្រូវការចុះឈ្មោះដោយប្រើប្រាស់អ៊ីម៉ែល លេខទូរស័ព្ទ ឬ Visa Payment Passkey ដើម្បីបញ្ចប់ប្រតិបត្តិការតាមអនឡាញ។

ការបម្លែងទិន្នន័យ

ការប្រើហេដ្ឋារចនាសម្ព័ន្ធបំប្លែងព័ត៌មានទៅនិមិត្តសញ្ញារបស់ក្រុមហ៊ុន Visa នឹងផ្តល់ជូននូវសញ្ញាសម្ងាត់ទិន្នន័យ ដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ជាមធ្យោបាយថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងទិន្នន័យរបស់ពួកគេ នឹងទទួលបានបទពិសោធន៍ទិញទំនិញកាន់តែប្រសើរឡើង។ សញ្ញាទិន្នន័យសម្ងាត់ អាចនឹងត្រូវប្រើប្រាស់ជាមួយម៉ូឌែលបច្ចេកវិទ្យាបញ្ញាសប្បនិមិត្តរបស់អាជីវករ ដើម្បីផ្តល់ការណែនាំតាមពេលវេលាជាក់ស្តែងសម្រាប់អ្នកទិញ។ លើសពីនេះក្រុមហ៊ុន Visa ធានាថាអ្នកប្រើប្រាស់អាចតាមដាន និងគ្រប់គ្រងទិន្នន័យដែលបានចែករំលែកតាមរយៈកម្មវិធីធនាគារចល័តរបស់ពួកគេ។

Visa Protect សម្រាប់ការទូទាត់ពី គណនីមួយ ទៅ គណនីមួយទៀត (A2A)

Visa Protect ដែលមានមុខងារសម្រាប់ការទូទាត់ពី គណនីមួយ ទៅ គណនីមួយទៀត (Visa Protect for A2A) ត្រូវបានរចនាឡើងដើម្បីត្រួតពិនិត្យ និងជួយកាត់បន្ថយការក្លែងបន្លំក្នុងការទូទាត់ភ្លាមៗ សម្រាប់ការទូទាត់ពីគណនីមួយ ទៅ គណនីមួយទៀត ក្នុងនោះក៏មានទាំងការទូទាត់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត (P2P) និងការទូទាត់តាមរយៈ QR កូដ ផងដែរ ។ ការបង្កើតឡើងនូវដំណោះស្រាយដែលបានច្របាច់បញ្ចូលបញ្ញាសប្បនិមិត្ត (AI) វិភាគពីកត្តាហានិភ័យ រហូតដល់ ៥00 កត្តា មួយនេះ គឺបង្កើតឡើងជាចាំបាច់សម្រាប់ប្រតិបត្តិការទូទាត់តាមពេលវេលាជាក់ស្តែង1 (Real-time payments) ដែលការណ៍នេះនឹងអនុញ្ញាតិឱ្យស្ថាប័នហិរញ្ញវត្ថុអាចបញ្ឈប់ប្រតិបត្តិការក្លែងបន្លំបានមុនពេលវាកើតឡើង។

___________________________________________

1 ការទូទាត់តាមពេលវេលាជាក់ស្តែង(RTPs) អនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងម្ចាស់អាជីវករ អាចធ្វើការផ្ទេរប្រាក់យ៉ាងរហ័សរវាងគណនីធនាគារ និងធនាគារ ឬរវាងកាបូបឌីជីថល។

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕