ក្រុមហ៊ុន Visa បើកសន្និសីទជាសាធារណៈ បង្ហាញពីដៃគូសំខាន់ៗនិងភាពច្នៃប្រឌិត ដែលជំរុញទិដ្ឋភាពនៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា
12/03/2024
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានរៀបចំបើកសន្និសីទជាសាធារណៈ ស្តីពីការទូទាត់តាមប្រព័ន្ធឌីជីថលជាលើកដំបូងនៅកម្ពុជា ក្នុងនោះដែរមានការប្រមូលផ្តុំនូវបុគ្គល សំខាន់ៗ រួមមាននិយតករ អ្នកជំនាញផ្នែកទូទាត់តាមប្រព័ន្ធឌីជីថល អាជីវករ និង អ្នកតំណាងខាងសេវាកម្មហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីគំនិត និងយុទ្ធសាស្ត្រចុងក្រោយបង្អស់ដែលបង្ហាញពីមធ្យោបាយនៃការទូទាត់ប្រាក់របស់អតិថិជន ក៏ដូចមធ្យោបាយក្នុងការទទួលការទូទាត់របស់អាជីវករនាពេលអនាគត។ វេទិកានេះបានផ្តោតទៅលើទិដ្ឋភាពវិវត្តនៃការទូទាត់តាមរយៈឌីជីថល ដែលជំរុញដោយសារកំណើននៃការប្រើប្រាស់ស្មាតហ្វូន និងការផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។
នៅក្នុងប្រទេសកម្ពុជា កំណើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងតែមានប្រជាប្រិយភាពនិងមានការកើនឡើង ការណ៍នេះត្រូវបានគេព្យាករណ៍ថា ប្រាក់ចំណូលនៅក្នុងទីផ្សាពាណិជ្ជកម្មអេឡិចត្រូនិក នឹងឈានដល់ ១,១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ហើយប្រាក់ចំណូលនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងប្រមាណជា ៩,៩៨ភាគរយ ជារៀងរាល់ឆ្នាំ ចន្លោះឆ្នាំ ២០២៤ រហូតដល់ ឆ្នាំ ២០២៩។ បរិមាណទីផ្សារដែលបានព្យាករ ថានឹងមានចំនួន ១,៨១ ពាន់លានដុល្លារ នៅឆ្នាំ ២០២៩ ។ ទិដ្ឋភាពនៃការទូទាត់ដែលវិវឌ្ឍឥតឈប់ឈរនេះ ត្រូវបានគេរំពឹងថានឹងវិវឌ្ឍទៅជាច្រើនស្រទាប់ និងមានការចូលរួមកាន់តែច្រើនពីបណ្តាញក្រុមហ៊ុនផ្សេងៗ ដែលវាបង្ហាញពីឱកាសរីកចម្រើន និងបញ្ហាប្រឈម សម្រាប់អ្នកនៅក្នុងប្រព័ន្ធអេកូឡូស៊ីទាំងអស់។
អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ទន្ទឹមនឹងពេលដែលមានអ្នកប្រើប្រាស់កាន់តែច្រើនទទួលយកប្រតិបត្តិការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្រុមហ៊ុន Visa នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាទូទាត់ថ្មីៗ ធ្វើកិច្ចសហការ និងលើកកម្ពស់តម្លាភាពនៃការទូទាត់ប្រាក់សម្រាប់ម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជា។ យើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពនៃការទូទាត់ ហើយប្តេជ្ញាជំរុញការធ្វើបរិយាបន្នឌីជីថល និងហិរញ្ញវត្ថុ សម្រាប់អ្នកប្រើប្រាស់ និងអាជីវក ស្របតាមគោលការអភិវឌ្ឍឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ "គោលបំណងរបស់ ក្រុមហ៊ុន Visa គឺផ្តោតសំខាន់លើការគាំទ្រម្ចាស់អាជីវកម្ម នឹងផ្តល់ឱកាសដល់ពួកគេ ទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន ដោយធានានូវបទពិសោធន៍ទូទាត់ដោយរលូន និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា"។
នៅក្នុងវេទិកានេះ អ្នកជំនាញខាងលើវិស័យទូទាត់ បានលើកឡើងពីនិន្នាការចុងក្រោយបំផុត និងការអនុវត្តល្អបំផុតសម្រាប់ប្រព័ន្ធទូទាត់នៅកម្ពុជា។ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងភាពងាយស្រួលនៃកាបូបចល័ត ពួកគេបានពិភាក្សាអំពីសារៈសំខាន់នៃការផ្តល់ជូននូវដំណោះស្រាយការទូទាត់ ដើម្បីបំពេញតម្រូវការតាមការរំពឹងទុករបស់អតិថិជន ក៏ដូចជាបន្តនិន្នាការនៃការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងទូទាត់តាមរយៈបច្ចេកវិទ្យា contactless ដែលកំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងផងដែរ។ អ្នកជំនាញក៏បានសង្កត់ធ្ងន់លើតម្រូវការរបស់អតិថិជន ក្នុងការទទួលបាននូវបទពិសោធន៍ល្អក្រោយការបញ្ជាទិញ ដើម្បីបង្កើនការពេញចិត្ត និងភាពស្មោះត្រង់របស់អតិថិជន។ ការច្នៃប្រឌិតរួមគ្នានៅក្នុងប្រព័ន្ធទូទាត់បែបអេកូឡូស៊ីនេះ ត្រូវបានគេមើលឃើញថាជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីជួយឱ្យអាជីវកម្មនៅក្នុងប្រទេសកម្ពុជារីកចម្រើន បន្តនាំមុខការប្រកួតប្រជែង និងទទួលបានដំណោះស្រាយថ្មីៗ។
ជាមួយនឹងការកើនឡើងនៃប្រើប្រាស់ឌីជីថល ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីការពារខ្លួនពីការគំរាមកំហែងនៃការក្លែងបន្លំ រួមទាំងការទាញយកអត្ថប្រយោជន៍ពីគោលនយោបាយការសងប្រាក់ត្រលប់/ការរំលោភបំពាន ផងដែរ។ យុទ្ធសាស្រ្តគ្រប់គ្រងរចនាសម្ពន្ធ័នៃប្រព័ន្ធវិវាទដ៏រឹងមាំ គឺចាំបាច់ណាស់នៅក្នុងទិដ្ឋភាពឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនេះ។ នៅពេលដែលពាណិជ្ជកម្មអេឡិចត្រូនិកបន្តកើនឡើង ជាពិសេសត្រូវបានជំរុញដោយចំណូលចិត្តរបស់ប្រជាជនវ័យក្មេងសម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត វិធានការទាំងអស់នេះគឺជាហេតុផលដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសម្រាប់វិស័យទូទាត់ ដើម្បីធានាបាននូវប្រតិបត្តិការទូទាត់ដ៏រលូន។
កាលពីខែមុន ក្រុមហ៊ុន Visa បានប្រកាសនូវប្រភេទផលិតផល និងសេវាកម្មថ្មីដែលអាចនឹងប្រប្រាស់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដំណោះស្រាយទាំងអស់នេះ មានមុខងារក្នុងការធ្វើបដិវត្តដ៏អស្ចារ្យសម្រាប់មធ្យោបាយទូទាត់តាមរយៈកាត ក៏ដូចជាការផ្តល់នូវដំណោះស្រាយដែលបំពេញតម្រូវការនាពេលអនាគតរបស់អាជីវកម្ម ពាណិជ្ជករ អ្នកប្រើប្រាស់ នឹង ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់នូវសេវាកម្មជូនពួកគាត់ បង្កើតឱកាសក្នុងការផ្តល់នូវភាពរច្នៃប្រឌិតថ្មីដែលបង្កើនបទពិសោធន៍ទូទាត់ ឲ្យកាន់តែមានភាពបត់បែន សុវត្ថិភាព និងងាយស្រួល។
អំពីក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕