ការស្ម័គ្រចិត្ត របស់បុគ្គលិក + កម្មវិធីផ្គូផ្គងរង្វាន់
បុគ្គលិករបស់ Visa ជាច្រើន ចូលចិត្តចំណាយពេលវេលា និងជំនាញរបស់ខ្លួនដើម្បីធ្វើការងារស្ម័គ្រចិត្តលើគម្រោង ដែលពួកគេ ជឿជាក់។ ដើម្បីជំរុញស្មារតីស្ម័គ្រចិត្ត កម្មវិធីស្ម័គ្រចិត្ត Visa របស់យើងជួយ បុគ្គលិកស្វែងរកឱកាសក្នុងស្រុក បង្កើតព្រឹត្តិការណ៍ជាក្រុម និងតាមដាន ម៉ោងការងារស្ម័គ្រចិត្តរបស់ពួកគេ។ យើងខ្ញុំក៏ផ្ដល់កិត្តិយសឲ្យបុគ្គលិក ដែលបានធ្វើការងារស្ម័គ្រចិត្តឈានមុខគេ ដោយឲ្យជា ពានរង្វាន់ស្ម័គ្រចិត្តរបស់ Visa និងទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុង សហគមន៍។
ដើម្បីជំរុញទឹកចិត្តដល់ បុគ្គលិករបស់យើងបន្ថែមទៀតក្នុងការតបស្នងទៅសហគមន៍វិញ កម្មវិធីផ្គូផ្គងរង្វាន់សកលរបស់យើងលើកទឹកចិត្តឲ្យបុគ្គលិក បរិច្ចាគដល់អង្គការសប្បុរសធម៌ ជាមួយនឹង Visa ដែលផ្គូផ្គង ការបរិច្ចាគរហូតដល់ $5,000 (20.000.000 រៀល) ដុល្លារ ជារៀងរាល់ឆ្នាំ។