ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ
នៅមូលនិធិ Visa យើង៖
មូលនិធិ Visa សំដៅដល់ការគាំទ្រសេដ្ឋកិច្ចរួមបញ្ចូលគ្នា ដែលក្នុងនោះទាំងបុគ្គល អាជីវកម្ម និងសហគមន៍សុទ្ធតែអាចរីកចម្រើនបាន។ តាមរយៈការផ្ដល់ជំនួយឥតសំណង និងការវិនិយោគ មូលនិធិ Visa ផ្ដល់អាទិភាពទៅលើកំណើននៃភាពចម្រុះផ្នែកសមភាពយេនឌ័រ និងបរិយាប័ន្នសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតតូចបំផុត។ មូលនិធិ ក៏ជួយគាំទ្រចំពោះតម្រូវការដែលសហគមន៍ជារួមត្រូវការ រួមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងពេលមានវិបត្តិ។ មូលនិធិ Visa ត្រូវបានចុះបញ្ជីនៅសហរដ្ឋអាមេរិកជាអង្គភាព 501(c)3 ។
នៅមូលនិធិ Visa យើង៖
ដោយសង្កេត ស្ដាប់ ឆ្លុះបញ្ចាំង បន្ទាប់មកជួយជ្រោមជ្រែងគ្នា។យើងជឿថា ទំនាក់ទំនងពិតប្រាកដ និងការរក្សាតម្លាភាពក្នុងចំណោមក្រុមការងារ និងដៃគូរបស់យើង នឹងអនុញ្ញាតឲ្យយើងនាំមកនូវទស្សនៈចម្រុះ ជំនាញ និងធនធាននាៗក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល។
ដោយប្រមើលមើលថាតើយើងត្រូវទៅមុខឆ្ងាយប៉ុនណាទៀត។យើងស្វែងរកនូវវិធីសាស្ត្រណាដែលអាចបន្ធូរបន្ថយនូវឧបសគ្គរាំងស្ទះជាលក្ខណៈប្រព័ន្ធ ដែលអាជីវកម្មខ្នាតតូចកំពុងជួបប្រទះ ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្រ្តី ឬក្រុមមនុស្ស ដែលមិនមានអ្នកតំណាង ដើម្បីជួយធានាឲ្យបាននូវសេដ្ឋកិច្ចសាកលមួយប្រកបដោយបរិយាប័ន្ន។
ចាប់ផ្ដើមការងារដោយមើលឃើញនូវលទ្ធផលចុងក្រោយ។យើងពុះពារជួយដល់ដៃគូក្នុងការពង្រីកដំណោះស្រាយនវានុវត្តន៍ និងការលើកកម្ពស់លើរាល់គំនិតផ្ដួចផ្ដើមណាដែលបានចូលរួមចំណែកដល់ប្រព័ន្ធអំណោយផលរបស់អាជីវកម្មខ្នាតតូចឲ្យកាន់តែមានសមភាព។
កាលពីខែមេសា ឆ្នាំ 2020 មូលនិធិ Visa បានដាក់ឲ្យដំណើរការនូវកម្មវិធី Equitable Access Initiative ដែលជាការប្ដេជ្ញាចិត្តផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នៅក្នុងទំហំទឹកប្រាក់ 200 លានដុល្លារ សម្រាប់ជួយដល់ការកសាងភាពចម្រុះនៃសមភាពយេនឌ័រ និង ជួយដល់បណ្តាអាជីវកម្មខ្នាតតូច និងមធ្យមនៅជុំវិញពិភពលោក ដែលធ្វើបរិយាប័ន្ន។ ក្នុងនាមយើង ដែលជាផ្នែកមួយនៃការកសាងគំនិតផ្ដួចផ្ដើមនេះ យើងនឹងផ្ដល់ទឹកប្រាក់ជំនួយចំនួន 60 លាន ដុល្លារក្នុងរូបភាពជាជំនួយឥតសំណង និង ជាទឹកប្រាក់140 លានដុល្លារជាការវិនិយោគទៅលើផលប៉ះពាល់ នឹងយេនឌ័រ និងកញ្ចក់ឆ្លុះចម្រុះ។
មូលនិធិ Visa ជឿថា ការធានាបាននូវការគាំទ្រផ្នែកមូលធនជាបន្តបន្ទាប់សម្រាប់ អាជីវកម្មខ្នាតតូច និងមធ្យម គឺជាកិច្ចការចាំបាច់សម្រាប់ចីរភាព និងកំណើនលូតលាស់របស់ពួកគេ។ ហេតុនេះ មូលនិធិ Visa មានបំណងបង្កើនលទ្ធភាពក្នុងការទទួលបានមូលធនប្រកបដោយសមធម៌ និងប្រសិទ្ធភាពនៅក្នុងដំណាក់កាលផ្សេងៗនៃកំណើនអាជីវកម្ម ការគាំទ្រភាពចម្រុះផ្នែកសមភាពយេនឌ័រ និងអាជីវកម្មខ្នាតតូចដែលមានលក្ខណៈបរិយាប័ន្ន ក៏ដូចជាការលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលប្រកបដោយបរិយាប័ន្ន។ គោលដៅបន្ថែមរបស់យើង គឺការបង្កើនឥទ្ធិពលរបស់វិស័យនេះឲ្យកាន់តែទូលំទូលាយ ដើម្បីជួយជំរុញដល់ការបណ្តាក់ទុន ពីទីផ្សារពិសេសទៅក្នុងចរន្តទីផ្សារ។
តាមរយៈការផ្ដល់ជំនួយឥតសំណងនេះ មូលនិធិ Visa ចាប់ដៃគូជាមួយអង្គការដែលផ្ដល់មូលធន ផ្តល់ការកសាងសមត្ថភាព និងសេវាគាំទ្រណាដែលពាក់ព័ន្ធនឹងបរិយាប័ន្នយេនឌ័រចម្រុះ និង អាជីវកម្មខ្នាតតូច និងមធ្យម ចម្រុះ។ លើសពីនេះ មូលនិធិ Visa ប្រើប្រាស់មូលនិធិជំនួយឥតសំណងដើម្បីដោះចេញឧបសគ្គដែលរារាំងលំហូរនៃមូលនិធិវិនិយោគពីការឈានដល់ SMBs ចម្រុះសម្រាប់យេនឌ័រ។
ការប្ដេជ្ញាចិត្តរបស់មូលនិធិ Visa ក្នុងការវិនិយោគ 140 លានដុល្លារទៅក្នុងអន្តរការី និងមូលនិធិទូទាំងសាកល ដែលផ្ដោតជាចម្បងលើទីផ្សារដែលទើបកើតមានថ្មី ជាមួយនឹងការពិនិត្យមើលយេនឌ័រទូទាំងស្ថានភាព រួមតាំងពីអាជីវកម្មខ្នាតតូច និងមធ្យមដែលជាអ្នកខ្ចីប្រាក់ រហូតដល់ដៃគូនៃក្រុមហ៊ុនវិនិយោគទុន។ គោលដៅគឺបង្កើនចំនួនស្រ្តីដែលគ្រប់គ្រងមូលធន ចំនួនស្រ្តីជាសហគ្រិន ដែលអាចមានលទ្ធភាពប្រើប្រាស់មូលធន និងចំនួនស្រ្តីដែលទទួលផលប្រយោជន៍ពីអាជីវកម្មទាំងនោះក្នុងនាមជាបុគ្គលិក ឬអតិថិជន។
ដើម្បីជំរុញការងាររបស់យើងឆ្ពោះទៅមុខទៅរកប្រព័ន្ធសេដ្ឋកិច្ចដែលកាន់តែមានសមធម៌សម្រាប់អាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូចយេនឌ័រចម្រុះនិងបរិយាប័ន្ន យើងចាប់ដៃគូជាមួយនឹងអង្គការឈានមុខគេទូទាំងពិភពលោក។ ដៃគូរបស់យើងជាទូទៅស្ថិតនៅក្នុងប្រភេទមួយក្នុងចំណោមប្រភេទបីខាងក្រោម៖ មិនរកប្រាក់ចំណេញដែលគាំទ្រដល់ SMBs វិនិយោគគិន និងអង្គភាពដែលផ្ដោតលើប្រព័ន្ធអំណោយផលដល់ SMB កាន់តែទូលំទូលាយ។ ឧទាហរណ៍ខ្លះៗនៃដៃគូរបស់យើងមានដូចជា៖
ការជ្រើសរើសដៃគូបន្ថែមរបស់មូលនិធិ Visa រួមមាន
ឈ្មោះ និងឡូហ្គោ American Red Cross ត្រូវបានប្រើប្រាស់ដោយមានការអនុញ្ញាត ដែលមិនមានវិធីផ្សេងជំនួសការអនុញ្ញាត ទោះដោយផ្ទាល់ ឬដោយបង្កប់ន័យចំពោះផលិតផល សេវាកម្ម ក្រុមហ៊ុន មតិ ឬជំហរនយោបាយឡើយ។ ឈ្មោះ និងឡូហ្គោ American Red Cross គឺជានិក្ខិតសញ្ញាដែលបានចុះបញ្ជី និងជាកម្មសិទ្ធិរបស់ American National Red Cross ។ សម្រាប់ព័ត៌មានបន្ថែមអំពី American Red Cross សូមចូលមើល redcross.org។
មូលនិធិ Visa មិនទទួលយកសំណើដែលមិនបានស្នើច្បាស់លាស់ឡើយ។