© 1996-2023 Visa។ រក្សាសិទ្ធិគ្រប់យ៉ាង។
Visa អាចកែប្រែវិន័យទាំងនេះគ្រប់ពេលវេលាតាមរយៈការធ្វើបច្ចុប្បន្នភាពលើការបិទផ្សាយនេះ។ លោកអ្នកត្រូវប្រកាន់ខ្ជាប់តាមការកែប្រែទាំងនេះ ដូច្នេះសូមឧស្សាហ៍ចូលមើលទំព័រនេះ ដើម្បីស្វែងយល់ពីវិន័យបច្ចុប្បន្ន។
សមាគមន៍សេវាកម្មអន្តរជាតិ Visa គ្រប់គ្រង www.Visa.com និងគេហទំព័រពាក់ព័ន្ធសម្រាប់ព័ត៌មានផ្ទាល់ខ្លួន ការកម្សាន្ត និងភាពសប្បាយរីករាយរបស់លោកអ្នក។ សូមចូលមើល ទាញយក និងប្រើប្រាស់ទំព័រ Visa ដោយសេរី។ នៅពេលជាមួយគ្នានេះ សូមចំណាំថា លទ្ធភាពចូលទៅកាន់ Visa Site របស់លោកអ្នកស្ថិតក្រោមវិន័យ រួមទាំងច្បាប់ដែលត្រូវអនុវត្តខាងក្រោមផងដែរ។ តាមរយៈការចូលទៅកាន់ និងប្រើប្រាស់ Visa Site លោកអ្នកទទួលយក និងយល់ព្រមតាមវិន័យដោយគ្មានដែនកំណត់ ឬតម្រូវការអ្វីឡើយ ហើយទទួលស្គាល់ថា កិច្ចព្រមព្រៀងផ្សេងៗដែលលោកអ្នកមានជាមួយនឹង Visa ត្រូវបានប្តូរតាមវិន័យនេះ នៅពេលមានជម្លោះកើតឡើង។ ប្រសិនបើលោកអ្នកមិនយល់ព្រមនឹងវិន័យទាំងនេះទេ សូមកុំប្រើ Visa Site។
បន្ថែមលើនេះទៀត សូមកត់សម្គាល់ថា គេហទំព័រ Visa U.S.A. មានគោលនយោបាយអំពីឯកជនភាព ដែលអនុវត្តជាក់លាក់សម្រាប់ប្រទេសនោះ។ នៅពេលចូលមើលគេហទំព័រសម្រាប់ប្រទេស ឬតំបន់ផ្សេង ឬគេហទំព័រដែលជាកម្មសិទ្ធិ ឬប្រតិបត្តិការដោយ Visa U.S.A. លោកអ្នកគួរតែអានគោលនយោបាយឯកជនភាពសម្រាប់គេហទំព័រជាក់លាក់នីមួយៗ ដោយទំព័រនីមួយៗអាចមានលក្ខខណ្ឌផ្សេងៗគ្នា។