Visa កំពុងផ្តល់ព័ត៌មានបន្ថែមសម្រាប់បុគ្គលដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានប្រមូល ឬរក្សាទុកដោយ Visa Inc. ឬក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់ខ្លួន នៅពេលដែលស្ថាប័នប្រមូល ឬរក្សាទុកនោះមាន «តំណភ្ជាប់អូស្ត្រាលី» តាមខ្លឹមសារច្បាប់ឯកជនភាពអូស្រ្តាលី។
ក្នុងករណីលោកអ្នកជាបុគ្គលបែបនោះ នោះលោកអ្នកអាចដាក់ពាក្យបណ្តឹងមកយើងខ្ញុំ អំពីការរំលោភបំពានលើគោលការណ៍ឯកជនភាពរបស់ប្រទេសអូស្រ្តាលីដោយប្រើប្រាស់ព័ត៌មានលម្អិតនៃកិច្ចសន្យានៅក្នុងផ្នែក 18 នៃសេចក្តីជូនដំណឹងស្តីពីឯកជនភាព Visa ។ យើងខ្ញុំនឹងស៊ើបអង្កេតលើបណ្តឹងរបស់លោកអ្នក ហើយខិតខំដោះស្រាយបញ្ហាដើម្បីឲ្យលោកអ្នកពេញចិត្ត។ ប្រសិនបើយើងខ្ញុំមិនឆ្លើយតបយ៉ាងសមរម្យអំពីការព្រួយបារម្ភរបស់លោកអ្នកទេ នោះលោកអ្នកនឹងមានសិទ្ធិធ្វើបណ្តឹងជាលាយលក្ខណ៍អក្សរទៅកាន់ការិយាល័យស្នងការព័ត៌មានអូស្រ្តាលី។