ការយល់ព្រម
Visa ប្រមូល ប្រើប្រាស់ និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន សម្រាប់គោលបំណង ដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងឯកជនភាព Visa និងសម្រាប់គោលបំណងបន្ថែមណាមួយ ដែលតម្រូវតាមច្បាប់ ដោយមានជូនជាសេចក្តីជូនដំណឹងដល់លោកអ្នក និងការយល់ព្រម ឬបញ្ជាក់របស់លោកអ្នក។
ការជ្រើសរើសមិនចូលរួមក្នុងការផ្សាយពាណិជ្ជកម្មរបស់ភាគីទីបី
លោកអ្នកប្រហែលជាអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ដែលបង្កើតឡើងដោយ Digital Advertising Alliance (សម្ព័ន្ធភាពផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល) នៃប្រទេសកាណាដាដើម្បីជ្រើសរើសមិនចូលរួមពីការផ្សាយពាណិជ្ជកម្មរបស់ភាគីទីបី។ នៅទីកន្លែងដែលអាចរកបាន ឧបករណ៍នេះផ្តល់នូវព័តមានដល់ភាគីមួយចំនួន ដែលគេអាចកំណត់គោលដៅផ្សាយពាណិជ្ជកម្ម ដោយផ្អែកលើសកម្មភាពរុករកនៅលើបណ្តាញអ៊ីនធឺណិតរបស់លោកអ្នក ហើយក៏ផ្តល់នូវលទ្ធភាពជ្រើសរើសមិនចូលរួម ដើម្បីមិនអនុញ្ញាតអោយគេប្រើប្រាស់ព័ត៌មានរបស់លោកអ្នកក្នុងគោលបំណងនោះដែរ។ ដើម្បីចូលប្រើឧបករណ៍នេះ សូមចូលទៅកាន់ https://youradchoices.ca/ ។