Visa ប្រមូលលេខសន្តិសុខសង្គមរបស់អាមេរិក និងព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនដទៃទៀតនៅក្នុងដំណើរការជាធម្មតានៃអាជីវកម្មរបស់ខ្លួន។ យើងខ្ញុំអនុវត្តការការពារសុវត្ថិភាពតាមបែបរូបវ័ន្ត បច្ចេកទេស និងការរៀបចំដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទងនឹងការងារសម្ងាត់របស់លោកអ្នកពីការចូលដំណើរការ ឬបង្ហាញដោយគ្មានការអនុញ្ញាត។ បុគ្គលិក Visa ទាំងអស់ត្រូវបានតម្រូវឲ្យអនុវត្តតាមគោលការណ៍ការពារដែលបានបង្កើតឡើងទាំងនេះដែលរួមបញ្ចូលដូចខាងក្រោម ៖
- ការចូលប្រើព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនគឺត្រូវបានកម្រិតចំពោះបុគ្គលិក និងអ្នកផ្តល់សេវាកម្មទាំងនោះដែលតម្រូវឱ្យចូលប្រើប្រាស់ព័ត៌មានដើម្បីអនុវត្តការងារសម្រាប់ Visa ។ ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនគឺត្រូវបានបញ្ចេញតែចំពោះភាគីទីបីដោយយោងទៅតាមគោលនយោបាយឯកជនភាព និងសន្តិសុខរបស់ Visa ដែលត្រូវបានបង្កើតឡើងតែប៉ុណ្ណោះ។
- Visa នឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដែលទាក់ទងនឹងការងារសម្ងាត់ (1) ចំពោះអ្នកផ្តល់សេវាកម្ម សវនករ អ្នកផ្តល់ប្រឹក្សា និង/ឬ អ្នកបន្តតំណែងដែលមានកាតព្វកិច្ចស្របច្បាប់ ឬតាមកិច្ចសន្យាដើម្បីការពារពួកគេឬ (2) តាមការតម្រូវ ឬអនុញ្ញាតដោយច្បាប់។
ប្រសិនបើលោកអ្នកមានសំណួរ សូមទាក់ទងមកយើងខ្ញុំតាមរយៈ [email protected] ។