យើងធ្វើឱ្យពិភពលោកកាន់តែប្រសើរជាមួយគ្នា

យើងប្រើអនុភាពនៃស្លាកយីហោរបស់យើង ឥទ្ធិពលឧស្សាហកម្ម និងសំឡេងរួម ដើម្បីជួយឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ដែលយើងធ្វើការនិងរស់នៅ។

ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃ

តាមរយៈការភ្ជាប់ទៅ​ម្ចាស់គណនី 4 ពាន់លាននាក់ទៅនឹងពាណិជ្ជករជាង 130 លាននាក់ ស្ថាប័នហិរញ្ញវត្ថុប្រហែល 14,500 កន្លែង និងរដ្ឋាភិបាលនៅក្នុងដែនដី និងប្រទេសជាង 200¹ យើងជួយលើកកម្ពស់ឱ្យមានភាពស្មើគ្នា សម្រាប់អ្នកដែលទទួលបានសេវាកម្មមិនទាន់មានភាពទំនើប។

ភាពជាដៃគូបច្ចេកវិទ្យាដែលជួយជំនះឧបសគ្គ

បច្ចេកវិទ្យាថ្មីៗជួយមនុស្សកាន់តែច្រើនឱ្យចូលរួមនៅក្នុងសេដ្ឋកិច្ចសព្វថ្ងៃ។ នោះជាមូលហេតុដែលយើងធ្វើជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រប់លំដាប់ ដើម្បីផ្តល់នូវដំណោះស្រាយ​ការទូទាត់ឌីជីថល​សម្រាប់ថ្ងៃអនាគត។

បេសកកម្មរបស់យើង គឺជួយធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង

យើងប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព ប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ និងសមភាពនៅកន្លែងធ្វើការ។ ជារៀងរាល់ថ្ងៃ។

  • អ្នក ដែលនៅពីក្រោយការទូទាត់

    អ្នកប្រើប្រាស់ភាគច្រើនមិនដឹង ថា Visa គឺជាក្រុមហ៊ុនបច្ចេកវិទ្យា នវានុវត្តន៍ ស្នូល មួយនៃអ្វីដែលយើងធ្វើ។ ក្នុងនាមជាបណ្តាញទូទាត់អេឡិចត្រូនិកធំជាងគេ យើងផ្តល់លទ្ធភាពឱ្យ ធ្វើចរាចរប្រាក់នៅជុំវិញពិភពលោកបាន។


ចូលរួមជាមួយក្រុមដែលជឿជាក់លើការផ្លាស់ប្តូរនៅជុំវិញពិភពលោក។


លេខយោង