សេវាសញ្ញាសម្ងាត់ Visa

វេទិការួមគ្នាមួយសម្រាប់​ការបង់ប្រាក់តាមឧបករណ៍ចល័ត និងឌីជីថល។

ផ្ដល់ជូននូវ​វិធី​បង់ប្រាក់ជាច្រើនប្រភេទ

សេវាសញ្ញាសម្ងាត់ Visa ​អាច​ជួយលោក​អ្នក​ក្នុងការ​បង្កើត​ និង​គ្រប់គ្រងបទពិសោធន៍​ទូទាត់​ឌីជីថល​របស់លោកអ្នក​ ហើយបង្កើនការការពារព័ត៌មានសម្ងាត់អ្នកប្រើប្រាស់ពី​ការ​ក្លែងបន្លំ។ ខណៈ​ដែល​អតិថិជន​កាន់តែច្រើនរំពឹងរក​ដំណោះស្រាយ​ទូទាត់តាមឧបករណ៍ចល័ត សេវាសញ្ញាសម្ងាត់ Visa ​ផ្ដល់ជូន​នូវ​ឧបករណ៍​សំខាន់ចំនួន​បី ក្នុងការជួយលោក​អ្នក​បំពេញតម្រូវការអតិថិជន។

ដំណោះស្រាយទូទាត់ពិសេស

Visa ​ផ្ដល់​ជូនស្តង់ដារ លក្ខណៈបច្ចេកទេស ឧបករណ៍​អភិវឌ្ឍ និងដំណោះ​ស្រាយ​ឧបករណ៍ចល័តដែលមានរួចជាស្រេច ​ដើម្បី​ជួយ​ដល់​ដៃ​គូ​ក្នុង​ការ​បង្កើត ​និង​ដាក់​ឲ្យអ្នកកាន់ប័ណ្ណ​ប្រើប្រាស់កម្មវិធីសញ្ញាសម្ងាត់ផ្ទាល់ខ្លួន​​របស់​គេ​។​

Man with a laptop, tablet, mobile phone, papers and Square payment device on a desk in front of him.

ដំណោះស្រាយការ​ទូទាត់គ្មានទំនាក់ទំនង

ប្រតិបត្តិការ​​គ្មានទំនាក់​ទំនងចល័តកំពុងនាំមុខ​ការទូទាត់​ឌីជីថលជំនាន់ក្រោយ ហើយ​សេវាសញ្ញាសម្ងាត់ Visa ​អាច​ធ្វើ​ឲ្យ​ប្រតិបត្តិការនេះ​មាន​ភា​ព​ងាយ​ស្រួល​ និង​សុវត្ថិភាព។ ជា​មួយ​បច្ចេកវិទ្យាទំនាក់ទំនងនៅជិត (NFC) និង ​​Visa payWave សុវត្ថិភាព​នៃការ​ទិញ​គឺ​ងាយ​ស្រួល​ដូច​ការគ្រវី​ដៃ​អញ្ចឹង។

A left hand holding a mobile phone with a Visa card visible on its screen and an Apple watch on the wrist.
Person holding a mobile phone with a Visa card visible on screen while in front of a payment terminal.
A hand holding a mobile phone showing a Visa card on the screen while in front of a payment terminal.

ដំណោះស្រាយពាណិជ្ជកម្មអេឡិចត្រូនិក

ធ្វើ​ឱ្យ​​អ្នកកាន់ប័ណ្ណកាន់តែងាយស្រួល​បង់​ប្រាក់​​តាម​អ៊ីនធឺណិត​ជា​មួយ​ដំណើរការ​​ប្រកប​ដោយ​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​​អតិថិជនងាយស្រួលទូទាត់។

Woman looking at her mobile phone with Visa Checkout on the screen.
A flatlay of a pizza and a mobile phone showing a transaction threshold of $50 on the screen.

ប្រព័ន្ធ Internet of things

អ្នក​បង្កើត​ឧបករណ៍ដូចជា នាឡិកា ​រថយន្តដែលបានតភ្ជាប់ សម្លៀក​បំពាក់ និងសម្ភារៈ​ក្នុង​ផ្ទះ – សូម្បីតែហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង – ឥឡូវនេះ​អាច​ប្រើប្រាស់ការទូទាត់​ដ៏មានសុវត្ថិភាព​តាម Internet of Things​ ជាមួយនឹង​សេវាសញ្ញាសម្ងាត់ Visa ។

Woman checking her watch on top of a cliff overlooking the ocean.
A woman driving a black convertible car and a man in the passenger seat.
A woman using a smartphone and man using a laptop both sitting on a couch in front of a television.

អភិវឌ្ឍបទពិសោធន៍​​ទូទាត់

Visa ​ផ្ដល់​ជូនស្តង់ដារ លក្ខណៈបច្ចេកទេស និងឧបករណ៍​អភិវឌ្ឍ ដើម្បី​ជួយ​ដល់​ដៃ​គូ​ក្នុង​ការ​កសាង​ និង​ដាក់​ឲ្យ​ប្រើប្រាស់កម្មវិធីផ្ទាល់ខ្លួន​​របស់​ពួក​គេ​។​

Using Apple Pay at a contactless-enabled terminal inside a taxi.
Close up of a hand holding a mobile phone next to a payment terminal.

ឧបករណ៍​សំខាន់​បី

សេវាសញ្ញាសម្ងាត់ Visa គឺជាឈុតដែលរួម​បញ្ចូលដោយ​ឧបករណ៍​សញ្ញាសម្ងាត់​ផ្សេងៗ ៖ ទូដែកសញ្ញាសម្ងាត់ Visa ការគ្រប់គ្រងសញ្ញាសម្ងាត់ និងអ្នកគ្រប់គ្រងហានិភ័យ Visa ។

Woman sitting on a bench outside of a business while on her mobile phone.

ចាប់​ផ្ដើម​ជាមួយ​កម្មវិធីជួយឲ្យមានឌីជីថលរបស់ Visa

កម្មវិធីជួយឲ្យមានឌីជីថលរបស់ Visa (VDEP) ជួយសម្រួលដល់វិធី ដែលលោកអ្នកអាចផ្តល់នូវដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត។ ជាមួយ​នឹងការចូល​ប្រើសេវា​សញ្ញា​សម្ងាត់ Visa​ បានយ៉ាងរលូន, VDEP ភ្ជាប់ទំនាក់ទំនង​​ស្ថាប័នហិរញ្ញវត្ថុ ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យលោក​អ្នក​ផ្ដល់​នូវ​ជម្រើសទូទាត់​ជា​មួយ Android Pay, Samsung Pay, និង Visa Checkout ក្នុងពេលតែមួយ។

Illustration of a stopwatch.

ការ​បញ្ចូលគ្នា​តែមួយដង
 

ភ្ជាប់បានយ៉ាងលឿន​ហើយ​ងាយ​ស្រួល​​ដោយ​មិន​ចាំ​បាច់​បញ្ចូលបច្ចេកវិទ្យា​ច្រើន។

Illustration depicting data transfer on a smartphone.

ក្របខ័ណ្ឌសាមញ្ញ​ និង​អាច​ពង្រីកបាន

ជម្រុញការរីកចម្រើន​តាមរយៈ​គម្រោង​សាមញ្ញ និងអាចពង្រីកបាន​ដោយ​មិន​ចាំ​បាច់​បង់​កម្រៃអ្វីឡើយ។​

ការការពាររឹងមាំ
 

ទទួល​នូវ​កម្លាំងរួម​បញ្ចូលគ្នា​​នៃ​សុវត្ថិភាព ​និង​ការការពារ​ទិន្នន័យ​របស់​អតិថិជន។

ចូលទៅកាន់កិច្ចសហការ
 

ចូលរួម​ជាមួយដៃគូ​បច្ចេកវិទ្យាដែល​កំពុងមានការកើនឡើង​យ៉ាង​ឆាប់រហ័ស​។


សំណួរ + ចម្លើយ

ចម្លើយសម្រាប់​​សំណួរ​សួរ​ជា​ញឹកញាប់​អំពី​សេវា​សញ្ញា​សម្ងាត់ Visa ។