ប័ណ្ណ Visa បង់ប្រាក់ជាមុនងាយស្រួលប្រើប្រាស់ និង អាចបញ្ចូលប្រាក់ឡើងវិញ ហើយអាចប្រើបាននៅគ្រប់ទីកន្លែង។ មិនមានការត្រួតពិនិត្យប្រវត្តិឥណទាន ឬតម្រូវអោយមានគណនីនៅធនាគារនោះទេ។
ជាមួយនឹងប័ណ្ណ Visa បង់ប្រាក់ជាមុន លោកអ្នកអាចប្រើប្រាស់ទឹកប្រាក់ដែលមាននៅក្នុងគណនីតែប៉ុណ្ណោះ ហើយលោកអ្នកអាចបញ្ចូលទឹកប្រាក់ឡើងវិញបានគ្រប់ពេលវេលា។ ជម្រើសដ៏ឆ្លាតវៃជំនួសឱ្យការកាន់សាច់ប្រាក់ ប័ណ្ណបង់ប្រាក់ជាមុនមានជម្រើសជាច្រើនទៅតាមតម្រូវការរបស់លោកអ្នក ដូចជា ប័ណ្ណសម្រាប់ការធ្វើដំណើរ សម្រាប់យុវវ័យ ឬសម្រាប់គោលបំណងទូទៅជាដើម។