ទិញតាមអនឡាញដោយសុវត្ថិភាព
Verified by Visa ផ្ដល់នូវទំនុកចិត្តបន្ថែមទៀតសម្រាប់អតិថិជនក្នុងការទិញទំនិញតាមអនឡាញ ។ វាគឺជាប្រព័ន្ធផ្ទៀងផ្ទាត់ពាក្យសម្ងាត់ (password-protected authentication system) ដែលរចនាឡើងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកកាន់ប័ណ្ណ នៅពេលដែលប័ណ្ណ Visa ត្រូវបានប្រើប្រាស់នៅលើបណ្ដាញអ៊ីនធឺណិត ឬសម្រាប់ការផ្ទៀងផ្ទាត់ម្ចាស់គណនីពេលទិញទំនិញតាមអនឡាញ។
ធនាគារអាចបញ្ជាក់ថា អ្នកកាន់ប័ណ្ណពិតប្រាកដកំពុងបញ្ចូលព័ត៌មានលម្អិតអំពីកាតរបស់ពួកគេទៅក្នុងគេហទំព័រពាណិជ្ជកម្មតាមអនឡាញនានា ដោយមានការស្នើសុំពាក្យសម្ងាត់ ដែលមានតែម្ចាស់ប័ណ្ណម្នាក់ប៉ុណ្ណោះដឹង។ ពាក្យសម្ងាត់នអាចជាលេខសម្ងាត់ដែលលោកអ្នកបានបង្កើតហើយស្រាប់ ឬជាលេខកូដដែលទទួលបានពីធនាគាររបស់អ្នកតាមរយៈសារ SMS។ វិធីនេះអាចជួយការពារដល់ការទូទាត់ក្លែងបន្លំ និងឱ្យភាគីទាំងអស់គ្នុងការទូទាត់នោះទទួលបានទំនុកចិត្ត ជាពិសេសនៅពេលដែលការទូទាត់នេះត្រូវបានដំណើរការជាមួយនឹងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដែលបានផ្តល់ជូនដោយ Visa។