• ធ្វើ​ឲ្យមានសាមញ្ញលើ​ការទូទាត់ B2B ដោយប្រើ​ការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម

    គ្រប់គ្រង​ការទូទាត់ B2B និម្មិតដោយ​ប្រើ​ថ្នាល​ឌីជីថល​បញ្ចូលគ្នា។

ការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម បណ្តុំនៃដំណោះស្រាយទូទាត់ B2B និម្មិត

កែលម្អ​លំហូរសាច់ប្រាក់​ និងកាត់​បន្ថយ​ដំណើរការធ្វើដោយដៃ​ដែលហួសសម័យ​ដោយ​ប្រើការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម ។ វាដំណើរការនៅលើ​ករណី​ប្រើប្រាស់ការចំណាយ​ពាណិជ្ជកម្ម​ចម្រុះ តាំងពី​ការទូទាត់ទៅអ្នកផ្គត់ផ្គង់​រហូតដល់​ការធ្វើដំណើរ​របស់​ក្រុមហ៊ុន និង​ជម្រើសទូទាត់តាមទូរស័ព្ទដៃ ដើម្បីផ្ដល់​ជូននូវ​ដំណោះស្រាយ​ដែលធ្វើ​ឲ្យមានភាពសាមញ្ញ​ដល់​របៀប​គ្រប់គ្រង​ការទូទាត់​ក្នុង​អាជីវកម្ម។

ដោយសារ​ផ្ទៃខាងមុខងាយស្រួលប្រើ ដូច្នេះ ការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម ជួយ​អាជីវកម្ម​ពង្រឹង​ប្រតិបត្តិការ ធ្វើ​ឲ្យមាន​ស្វ័យប្រវត្តិកម្ម​ការ​សរុប​ប្រតិបត្តិការ និង​ប្រាស្រ័យទាក់ទង​ព័ត៌មាន​ទូទាត់​តាមប័ណ្ណនិម្មិត នៅលើ​ថ្នាល់កណ្ដាលតែមួយ ​និងមានសុវត្ថិភាព។


សម្រាប់​​ការទូទាត់​អ្នកផ្គត់ផ្គង់ B2B

ទទួលបទពិសោធន៍​ប្រសិទ្ធផលកាន់តែអស្ចារ្យ​​លើគណនីត្រូវទូទាត់​ និង​កែលម្អ​​ដំណើរការ​លទ្ធកម្ម​ដោយប្រើការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម ។

គ្រប់គ្រង​ការទូទាត់ដោយប្រើ​ប័ណ្ណនិម្មិត​តាមរយៈ​ថ្នាលចម្រុះ​ដែល​ផ្ដល់នូវ​ស្វ័យប្រវត្តិកម្ម និង​ឌីជីថលភាវូបនីយកម្ម​នៃការទិញ និងដំណើរការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។

របៀបដែល ការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម ជួយដល់​ការទូទាត់​អ្នកផ្គត់ផ្គង់ B2B

ការផ្គូផ្គង​ទិន្នន័យ​ស្វ័យប្រវត្តិកម្ម

បង្កើន​ល្បឿន​នៃការ​បង្រួបបង្រួម​ការ​ទូទាត់។

ការពង្រីក​ចំនួនថ្ងៃ​ត្រូវទូទាត់ប្រាក់ដែល​ត្រូវ​ទូទាត់ (DPO)

កែលម្អ​ទីតាំង​លំហូរសាច់ប្រាក់​របស់​អ្នក​ជាមួយ DPO ។

កាត់បន្ថយ​ចំនួនថ្ងៃ​លក់ដែលនៅសេសសល់

ពង្រឹង​ទំនាក់ទំនង​តាមរយៈ​ការធ្វើការ​ទូទាត់​ដល់​អ្នក​ផ្គត់ផ្គង់​ឲ្យកាន់តែ​ឆាប់រហ័ស។

ធានា​ការអនុលោមតាមច្បាប់​នៃការ​ប្រើប្រាស់ប័ណ្ណ

ពង្រឹង​ការអនុលោមតាមច្បាប់​ជាមួយនឹង​ការ​គ្រប់គ្រង​ការចំណាយ​នៅតាម​ទីតាំងលក់។

លទ្ធភាពមើលឃើញ​ទិន្នន័យទូទាត់

ការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម ផ្ដល់​ជូនដល់អ្នក​នូវ​ថ្នាល​មួយ​​សម្រាប់​មើល​ឃើញ​កាន់តែច្បាស់​លើ​ទិន្នន័យ​នៃការ​ទូទាត់។

ធ្វើស្វ័យប្រវត្តិកម្មលើដំណើរការ

កាត់​បន្ថយ​ចំណាយ​លើការ​ដំណើរការ​ទូទាត់​ និង​ពេលវេលា​តាមរយៈ​ការធ្វើ​ស្វ័យប្រវត្តិកម្ម និងឌីជីថល​ភារូបនីយកម្ម​ដំណើរការដោយដៃ។

ពន្លឿន​បរិវត្តកម្ម​ឌីជីថល​នៃការ​ទូទាត់​អ្នកផ្គត់ផ្គង់ B2B

ទាក់ទងអ្នក​ចេញប័ណ្ណ​របស់អ្នក ដើម្បី​ស្វែងយល់បន្ថែម​អំពីរបៀបដែលការទូទាត់ប្រាក់តាម Visa ពាណិជ្ជកម្ម អាចបង្កើន​កម្មវិធី​​ប័ណ្ណពាណិជ្ជកម្មរបស់អ្នក។