ទិញទំនិញតាមអ៊ិនធឺណេតដោយមានទំនុកចិត្ត
មិនថាលោកអ្នកកំពុងប្រើកុំព្យូទ័រលើតុ ទូរស័ព្ទចល័ត ឬឧបករណ៍ឌីជីថលផ្សេងទៀត Visa មានសេវាកម្មតាមរយៈគេហទំព័រអ្នកជំនួញដែលចូលរួមដែលផ្តល់ស្រទាប់ការពារបន្ថែមនៅពេលទិញទំនិញតាមអ៊ិនធឺណេត។ សេវាកម្មនេះជួយឲ្យធនាគារចេញប័ណ្ណរបស់លោកអ្នកដឹងថា វាពិតជារូបលោកអ្នក និងសំខាន់បំផុតនោះគឺ វាការពារលោកអ្នកពីការក្លែងបន្លំ។