ក្រុមហ៊ុនសាជីវកម្មឈានមុខគេក្នុងតំបន់ចំនួន 50% តែប៉ុណ្ណោះដែលមានលទ្ធភាពមើលឃើញកាតព្វកិច្ចសាច់ប្រាក់របស់ខ្លួនក្នុងរយៈពេល 30 ថ្ងៃ។ ហើយចំនួន 81% មិនអាចព្យាករណ៍សាច់ប្រាក់បានមុនរយៈពេល 60 ថ្ងៃនោះទេ*។ កង្វះនៃស្វ័យប្រវត្តិកម្ម ឬការមិនបង្កើនប្រសិទ្ធភាពដំណោះស្រាយឌីជីថល និងអេឡិចត្រូនិកដែលមានស្រាប់អាចកាត់បន្ថយសមត្ថភាពស្ថាប័នក្នុងការសម្រេចចិត្តលើយុទ្ធសាស្រ្តអាជីវកម្មដែលទាក់ទងនឹងការវិនិយោគ និងការវិនិយោគឡើងវិញ។ (* ការស្រាវជ្រាវ «សន្ទស្សន៍លំហូរសាច់ប្រាក់របស់ Visa ឆ្នាំ 2014» ត្រូវបានធ្វើឡើងនៅខែ សីហា-កញ្ញា ដោយមានការចូលរួមពី CFOs / ហិរញ្ញិក មកពីសាជីវកម្មឈានមុខចំនួន 811 ក្នុងប្រទេសចំនួន 10 ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាប្រឈម ដែលស្ថាប័នអាចជួបប្រទះអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការធានាពីការមើលឃើញលំហូសាច់ប្រាក់ ព្រមទាំងការព្យាករណ៍។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យជំនាញខាងការស្រាវជ្រាវទីផ្សារធនាគារ និងវិភាគ ហៅថា East &Partner ។ ទិន្នន័យក្នុងតំបន់មានបង្ហាញរបកគំហើញនៅក្នុងប្រទេសអូស្រ្តាលី ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។)
បញ្ហាចំពោះសាជីវកម្មធំៗក្នុងពិភពលោកគឺការចំណាយរបស់ក្រុមហ៊ុនទៅលើការបង់លើវិក្កយបត្រ ឬទទួលការទូទាត់។ ខណៈពេលក្រុមហ៊ុនទាំងឡាយរកគ្រប់វិធីដើម្បីកាត់បន្ថយចំណាយ ព្យាយាមសន្សំ និងធ្វើការឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្រុមហ៊ុនភាគច្រើននៅបន្ដប្រើប្រាស់វិធីទូទាត់បែបបុរាណ ដែលធ្វើឲ្យខាតបង់ប្រាក់កាស។
Visa សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងមានគុណតម្លៃ ដែលជួយបង្កើនប្រាក់ចំណេញតាមរយៈដំណោះស្រាយរបស់ Visa និងពង្រឹងប្រសិទ្ធភាពផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ។