ក្រៅពីការចំណាយច្រើនលើកម្លាំងពលកម្ម មានតែអាជីវកម្មឈានមុខគេថ្នាក់តំបន់ជាង 50% ប៉ុណ្ណោះដែលប្រើប្រាស់វេទិកាប្រមូលប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងប្រាក់ចំណូលរបស់ខ្លួន។ ក្នុងចំណោមនោះ មានតែ 14.5% នៃប្រាក់ចំណូលប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រងតាមអេឡិចត្រូនិក*។ ការស្រាវជ្រាវសង្កេតឃើញថា កង្វះខាតស្វ័យប្រវត្តិកម្មនាំឱ្យកាត់បន្ថយប្រសិទ្ធភាព និងពន្យារពេលទូទាត់។ (* ការស្រាវជ្រាវ «សន្ទស្សន៍លំហូរសាច់ប្រាក់របស់ Visa ឆ្នាំ 2014» ត្រូវបានធ្វើឡើងនៅខែ សីហា-កញ្ញា ដោយមានការចូលរួមពី CFOs / ហិរញ្ញិក មកពីសាជីវកម្មឈានមុខចំនួន 811 ក្នុងប្រទេសចំនួន 10 ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាប្រឈម ដែលស្ថាប័នអាចជួបប្រទះអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការធានាពីការមើលឃើញលំហូសាច់ប្រាក់ ព្រមទាំងការព្យាករណ៍។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យជំនាញខាងការស្រាវជ្រាវទីផ្សារធនាគារ និងវិភាគ ហៅថា East& Partner ។ ទិន្នន័យក្នុងតំបន់មានបង្ហាញរបកគំហើញនៅក្នុងប្រទេសអូស្រ្តាលី ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។)
សមត្ថភាពគ្រប់គ្រងវិក្កយបត្រជួយឲ្យអាជីវកម្មចាប់យកព័ត៌មានពីវិក្កយបត្រក្រដាស និងអេឡិចត្រូនិក ខណៈពេលដំណើរការវិក្កយបត្រដោយស្វ័យប្រវិត្តិ និងការបញ្ចូលទិន្នន័យ។ វាមានបញ្ចូលទាំងលំហូរការងារឧត្តមានុវត្តសម្រាប់ការធ្វើដំណើរការមិនស្របគ្នា ភាពលម្អិតនៃដំណោះស្រាយ និងគណនេយ្យ និងការរួមបញ្ចូលនូវពេលវេលាជាក់ស្តែងពិតប្រាកដជាមួយនឹងការធ្វើផែនការធនធានសហគ្រាស (ERP) ប្រព័ន្ធដំណើរការហិរញ្ញវត្ថុ និងគេហទំព័រអ្នកផ្គត់ផ្គង់ដទៃទៀត។
វាធានានូវការចេញវិក្កយបត្រត្រឹមត្រូវសម្រាប់អ្នកផ្គត់ផ្គង់ដោយផ្អែកលើកិច្ចព្រមព្រៀងរបស់អតិថិជន និងការបញ្ជាទិញ ដែលធ្វើឲ្យវិធានការលក់ជាមធ្យមប្រចាំថ្ងៃមានរយៈពេលកាន់តែខ្លី (DSO) ដល់ទៅ 2 ដង។ វាក៏ជួយដល់អ្នកផ្គង់ផ្គង់ក្នុងការពង្រីកអាជីវកម្ម ព្រោះប្រព័ន្ធនេះបង្កើតឱកាសពាណិជ្ជកម្មអេឡិចត្រូនិកជាមួយអតិថិជនក្រៅប្រទេស។