33% នៃសាជីវកម្មដែលឈានមុខគេក្នុងតំបន់នៅតែគ្រប់គ្រងការបង់ប្រាក់ដោយដៃនៅឡើយ*។ គេសង្កេតឃើញថា ការធ្វើស្វ័យប្រវត្តិកម្មការបង់ប្រាក់នៅមានកម្រិត ទោះបីជាសាជីវកម្មទាំងនេះចង់ធ្វើវាក៏ដោយ ព្រោះអ្នកផ្គត់ផ្គង់របស់ពួកគេនៅមិនទាន់ដំឡើងកម្មវិធីទទួលប្រាក់តាមអេឡិចត្រូនិចនៅឡើយ។ (*1 ការស្រាវជ្រាវ «សន្ទស្សន៍លំហូរសាច់ប្រាក់របស់ Visa ឆ្នាំ 2014» ត្រូវបានធ្វើឡើងនៅខែ សីហា-កញ្ញា ដោយមានការចូលរួមពី CFOs / ហិរញ្ញិក មកពីសាជីវកម្មឈានមុខចំនួន 811 ក្នុងប្រទេសចំនួន 10 ដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាប្រឈម ដែលស្ថាប័នអាចជួបប្រទះអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការធានាពីការមើលឃើញលំហូសាច់ប្រាក់ ព្រមទាំងការព្យាករណ៍។ ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឯករាជ្យជំនាញខាងការស្រាវជ្រាវទីផ្សារធនាគារ និងវិភាគ ហៅថា East & Partner ។ ទិន្នន័យក្នុងតំបន់មានបង្ហាញរបកគំហើញនៅក្នុងប្រទេសអូស្រ្តាលី ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។)
កម្មវិធី Payables Automation គឺជាសមត្ថភាពរបស់កម្មវិធី ឬបច្ចេកវិទ្យាដែលធ្វើការដោយឯករាជ្យ ឬនៅក្នុងការតភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលមានស្រាប់។ វាធ្វើឱ្យគណនេយ្យ និងការទូទាត់ដំណើរការដោយស្វ័យប្រវត្តិ ដោយចាប់ផ្ដើមដកយកព័ត៌មានពីវិក្កយបត្រ ហើយផ្ទៀងផ្ទាត់នឹងការបញ្ជាទិញ ប្រព័ន្ធអាជីវកម្ម និងការអនុញ្ញាត ដើម្បីធ្វើការទូទាត់។ Payables Automation ជួយកាត់បន្ថយពេលវេលារបស់បុគ្គលិក វដ្ដនៃការទូទាត់ និងការចំណាយ បង្កើនការគ្រប់គ្រងលើវដ្ដនៃ AP ទាំងមូល។