នៅពេលលោកអ្នកចង់បង្កើនការចូលរួមរបស់អតិថិជនជាមួយអាជីវកម្ម អតិថិជនចង់ឲ្យមានការយកចិត្តទុកដាក់ទៅលើពួកគេជាលក្ខណៈបុគ្គល ជាជាងក្នុងក្រុម។ ជាមួយដំណោះស្រាយ Visa ភក្តីភាពសកល & ការផ្ដល់ជូន លោកអ្នកអាចបង្កើនការចូលរួមជាមួយអ្នកប្រើប្រាស់ ដោយផ្តល់នូវបទពិសោធន៍ដល់អតិថិជនពាក់ព័ន្ធ និងវាស់វែងលទ្ធផលរបស់លោកអ្នក។
កម្មវិធីប័ណ្ណភក្ដីភាព
ដំណោះស្រាយ
បណ្ដាញពាណិជ្ជកម្ម
ទទួួលអត្ថប្រយោជន៍ពីបណ្ដាញអ្នកបោះពុម្ពផ្សាយដ៏ធំទូលាយរបស់យើងខ្ញុំ ដើម្បីចាប់យកអតិថិជនថ្មី និងពង្រីកអាជីវកម្មរបស់លោកអ្នក។
សេវាប័ណ្ណតំណភ្ជាប់
វេទិកាជឿនលឿននេះអាចជួយលោកអ្នកក្នុងការបង្កើតយុទ្ធនាការទៅតាមតម្រូវការ និងអាចវាស់វែងលទ្ធផលបានសម្រាប់កម្មវិធីភក្តីភាពតភ្ជាប់នឹងប័ណ្ណ ដើម្បីជម្រុញទម្លាប់ចំណាយក្នុងប្រភេទដែលលោកអ្នកជ្រើសរើស។
ការលោះយករង្វាន់
ជួយបង្កើតភាពខុសប្លែក និងជម្រុញការចូលរួមកម្មវិធីភក្តីភាពរបស់លោកអ្នក ដោយផ្ដល់ជូនវិធីសាស្រ្តកាន់តែច្រើនដល់អ្នកកាន់ប័ណ្ណដើម្បីទូទាត់ពិន្ទុលើអ៊ីនធឺណិត ឬនៅក្នុងហាង។
ការផ្តល់ជូនរបស់អ្នកជំនួញ
ជម្រុញឲ្យអតិថិជនមកកាន់ហាងរបស់លោកអ្នក តាមរយៈការប្រើប្រាស់កម្មវិធីសាមញ្ញ ងាយស្រួលប្រើ និងចំណាយតិចមួយនេះ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់ជូនដ៏ទាក់ទាញរបស់លោកអ្នក។
ផលិតផលមួយចំនួនកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ។ មុខងារ និងការប្រើប្រាស់បានគឺរក្សាសិទ្ធិក្នុងការកែប្រែ។