តើលោកអ្នក និងបុគ្គលិកធ្វើដំណើរទៅអឺរ៉ុប អូស្ត្រាលី ជប៉ុន ឬកូរ៉េខាងត្បូងសម្រាប់អាជីវកម្មរបស់លោកអ្នកដែរឬទេ? តើលោកអ្នកដឹងទេថា បន្ថែមពីលើការចំណាយទៅលើសណ្ឋាគារ អាហារ ការដឹកជញ្ជូន ការកំសាន្ត និងការចំណាយអាជីវកម្មផ្សេងៗទៀត លោកអ្នកកំពុងបង់ប្រាក់ពន្ធអាករលើតម្លៃបន្ថែម (VAT) ដែលអាចប្រមូលវិញបានដែរឬទេ?
ការទាមទារប្រាក់សំណង VAT តម្រូវឲ្យមានការចំណាយពេលវេលានិងធនធាន។ ច្បាប់ VAT គឺស្មុគស្មាញ និងខុសគ្នាទៅតាមទីផ្សារ។ អាជីវកម្មអាចនឹងបាត់បង់ប្រាក់សន្សំយ៉ាងច្រើន ប្រសិនបើពួកគេគ្រប់គ្រងមិនមានប្រសិទ្ធភាពទៅលើ VAT របស់ពួកគេ។ សូមឲ្យយើងខ្ញុំជួយលោកអ្នកក្នុងការទាមទារ VAT មកវិញ និងកាត់បន្ថយការចំណាយអាជីវកម្ម។
Taxback International ដែលសហការជាមួយ Visa និងជាក្រុមហ៊ុនសកលឈានមុខគេក្នុងការប្រមូលប្រាក់ VAT ត្រលប់មកវិញដោយស្វ័យប្រវត្តិទាំងក្នុងស្រុក និងបរទេសអាចជួយលោកអ្នកនូវរាល់កាតព្វកិច្ច VAT របស់លោកអ្នក ហើយបង្កើនឱកាសប្រាក់សំណង VAT ដោយប្រើប្រាស់ដំណោះស្រាយ VAT Recovery Solution ។