-
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលនវានុវត្តន៍របស់ Visa
យើងរចនាបទពិសោធអតិថិជនដ៏ល្អបំផុតក្នុងថ្នាក់ដែលត្រូវបានជំរុញដោយការគិតប្រកបដោយភាពច្នៃប្រឌិត។
ស្វែងរកអ្វីដែលអាចធ្វើទៅបាន
តើអនាគតនៃពាណិជ្ជកម្មគឺជាអ្វី? តើផលិតផលអ្វីដែលអតិថិជនកំពុងស្វែងរក? តើអ្វីខ្លះជាឱកាសពិតប្រាកដសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានចក្ខុវិស័យសម្លឹងទៅមុខ? នៅឯមជ្ឈមណ្ឌលនវានុវត្តន៍បស់ Visa ទូទាំងពិភពលោក យើងកំពុងធ្វើការលើសំណួរទាំងនោះ និងជួយអតិថិជនរបស់យើងក្នុងការកំណត់អត្តសញ្ញាណ និងបង្កើតគំនិតដែលនឹងធ្វើឲ្យអាជីវកម្មរបស់ពួកគេទៅមុខ។
ចូលមើលមជ្ឈមណ្ឌលរបស់យើង
យើងមានមជ្ឈមណ្ឌលនវានុវត្តន៍ និងស្ទូឌីយោនៅជុំវិញពិភពលោក។ ហើយមជ្ឈមណ្ឌលនីមួយៗត្រូវបានបោះយុថ្កាទៅនឹងវប្បធម៌ និងនិន្នាការក្នុងស្រុក ដែលអនុញ្ញាតឲ្យយើងកំណត់អត្តសញ្ញាណ រចនា និងចែកចាយផលិតផល និងដំណោះស្រាយសម្រាប់អតិថិជនរបស់យើង ដែលមានលក្ខណៈពិសេសទាំងសម្រាប់អាជីវកម្មរបស់ពួកគេ និងត្រូវបានជំរុញដោយតម្រូវការអតិថិជនរបស់ពួកគេ។

ឌូបៃ និង ណៃរ៉ូប៊ី
ការគូសបញ្ជាក់ពីអនាគតពាណិជ្ជកម្ម និងឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីទៅ លើវិធីដែលយើងទិញទំនិញ បង់ប្រាក់ និងទទួលប្រាក់។

សេនហ្វ្រេនស៊ីស្កូ + ញ៉ូវយ៉ក
មជ្ឈមណ្ឌលនវានុវត្តន៍របស់យើងត្រូវបានសាងសង់ឡើងដើម្បីជំរុញកិច្ចសហការ និងធ្វើឲ្យទំនាក់ទំនងដែលយើងផ្តល់តម្លៃបំផុតឲ្យកាន់តែស៊ីជម្រៅ។

ទីក្រុងមៃអាមី
សូមស្វាគមន៍មកកាន់ទីកន្លែងដែលកិច្ចសហការគឺជាមូលដ្ឋាននៃទស្សនវិស័យរបស់យើង និងជាកន្លែងដែលយើងខ្ញុំពង្រឹងទំនាក់ទំនងដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ។

ប្រទេស សិង្ហបុរី
ច្រកផ្លូវទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ៖ ជាកន្លែងបើកចំហ និងជំរុញការសហការគ្នាដើម្បីស្វែងរក រចនា និងអភិវឌ្ឍអនាគតពាណិជ្ជកម្មរួមគ្នា។