មានតែក្រុមហ៊ុនពីរបីប៉ុណ្ណោះ ដែលអាចផ្តល់ឱកាសដល់បុគ្គលិករបស់ខ្លួនឱ្យឈានចូលវិថីការងារជាសកល ដូច Visa ។ វាជាអនុភាពនៃ «គ្រប់ទីកន្លែងរបស់ខ្ញុំ» របស់ Visa ដែលជាយីហោមួយដ៏ធំ ជាមួយនឹងលទ្ធភាពគ្មានដែនកំណត់។
ស្វែងរកគ្រប់ទីកន្លែងរបស់លោកអ្នក
ចូលរួមជាមួយក្រុមការងារ Visa ដើម្បីរកឃើញវិថីការងាររបស់លោកអ្នក
ទៅកាន់សកលលោក
Visa ធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងដែនដីជាង 200 ប៉ុន្តែ យើងគឺជាក្រុមការងារ ដែលមានគ្នាប្រហែល 10.000 នាក់។ នេះមានន័យថា បុគ្គលិកនីមួយៗអាចធ្វើការលើវិស័យដែលពួកគេចាប់អារម្មណ៍ មិនថាវាជាបច្ចេកវិទ្យាទូទាត់ ទំនួលខុសត្រូវសង្គម វិស្វកម្ម ការដាក់បញ្ចូលហិរញ្ញវត្ថុ ឬការឧបត្ថម្ភផ្នែកទីផ្សារ។
ការច្នៃបង្កើតថ្មីគឺនៅក្នុង DNA របស់យើង
យើងទាក់ទាញបុគ្គលដែលពោរពេញដោយសមត្ថភាពក្នុងការធ្វើអាជីវកម្ម
ចុះបើលុយអាចជាភូតុង និងណឺត្រុងវិញនោះ? នោះជាអ្វីដែលលោក Dee Hock ស្ថាបនិករបស់ Visa បានសន្និដ្ឋានកាលពីជាង 50 ឆ្នាំមុន។ ដោយផ្អែកលើចក្ខុវិស័យជាមូលដ្ឋាននេះ Visa បន្តអភិវឌ្ឍម៉ាស៊ីនភ្លោះពីរគឺការច្នៃបង្កើតថ្មី និងគំនិតច្នៃប្រឌិត។ ចាប់ពីការបង្កើតប័ណ្ណឥណទានសម្រាប់គោលបំណងទូទៅជាលើកដំបូង រហូតដល់ដំណើរការ VisaNet ដែលជាបណ្ដាញទូទាត់បែបអេឡិចត្រូនិកធំបំផុតរបស់ពិភពលោក ការងាររបស់យើងបានធ្វើបដិវត្តវិធីសាស្រ្តទូទាត់ និងទទួលការទូទាត់របស់ពិភពលោក ហើយនៅមានផលិតផលល្អអស្ចារ្យផ្សេងទៀតដែលនឹងមកដល់។
ក្រុមការងាររបស់យើង
ភាពឆ្លាតវៃដែលជួយដល់ថ្ងៃខាងមុខ
ប្រសិនបើលោកអ្នកចូលចិត្តឆ្ងល់ច្រើន មានភាពឆ្លាតវៃ និងចង់ធ្វើការងារដែលជួយដល់វិធីសាស្រ្តក្នុងការទូទាត់របស់ពិភពលោក នៅ Visa យើងមានកន្លែងសម្រាប់លោកអ្នក។
ក្រុមការងាររបស់យើងមាន ដូចជា គណិតវិទូ វិស្វករ អ្នកបច្ចេកទេស អ្នកចិត្តសាស្ត្រ អ្នកធ្វើទីផ្សារ និងអ្នកគ្រប់គ្រង ហើយពួកគេសុទ្ធតែមានប្រវត្តិនៃការអប់រំចម្រុះ មានបទពិសោធន៍ការងារ និងគោលដៅជីវិត។ យើងមានមោទនភាពចំពោះខ្លួនយើងក្នុងការជួយនិយោជិតរបស់យើងឲ្យរកឃើញគ្រប់កន្លែងរបស់ពួកគេនៅ Visa ។
ភាពចម្រុះ + សមភាពនៅ Visa
កន្លែងដែលទទួលស្គាល់មនុស្សមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។ នោះហើយគឺជាចក្ខុវិស័យ និងចំណូលចិត្តរបស់យើង។ យើងខ្ញុំជឿជាក់ថា នៅពេលដែលយើងគ្រប់គ្នាត្រូវបានគេលើកទឹកចិត្តឲ្យស្គាល់ពីសក្តានុពលពិតប្រាកដរបស់យើង យើងអាចធ្វើកិច្ចការជាមួយគ្នាបានយ៉ាងល្អ ដោយគ្មានដែនកំណត់ឡើយ។ យើងខ្ញុំជឿថា សាវតា ជំនាញ និងបទពិសោធន៍ខុសៗគ្នារបស់និយោជិតទាំងអស់ គឺជាបេះដូងនៃភាពជោគជ័យរបស់យើង។ និយោជិតនីមួយៗតែងតែមានទស្សនៈថ្មីប្លែកពីគ្នា។ ហើយដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តនេះ យើងខ្ញុំឧបត្ថម្ភដល់ក្រុមនិយោជិតដែលមានភាពចម្រុះ និងសមភាព ដូចជា ក្រុមធនធានបុគ្គលិក ផ្នែកភាពចម្រុះ និងសមភាព និងក្រុមសម្ព័ន្ធភាព។ ក្រុមទាំងនេះជាអ្នកផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ រួមទាំង សិក្ខាសាលា សិក្ខាសាលាពិភាក្សា និងការធ្វើបទបង្ហាញដើម្បីលើកកម្ពស់ភាពចម្រុះ និងការអភិវឌ្ឍន៍និយោជិតបន្ថែមទៀត។
ឱកាសការងារស្មើភាព
Visa បានប្តេជ្ញាយ៉ាងមុតមាំចំពោះឱកាសការងារស្មើភាព និងខិតខំដើម្បីគោរពតាមច្បាប់ការងារដែលស្មើភាព និងបទបញ្ញត្តិសម្រាប់រាល់បេក្ខជន និងនិយោជិតទំាងអស់។ វាគឺជាគោលនយោបាយរបស់យើង ដើម្បីផ្ដល់ឱកាសស្មើភាពនូវរាល់ការ សម្រេចចិត្តទាំងអស់ រួមមានការដំឡើងដំណែង ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល សំណង អត្ថប្រយោជន៍ ការផ្ទេរការងារ ការឈប់សម្រាក ការបញ្ឈប់ការងារ ការបញ្ឈប់ការងារបណ្តោះអាសន្ន និងកម្មវិធីកម្សាន្ត ព្រមទាំងកម្មវិធីសង្គមផ្សេងៗ។
Visa ហាមមិនឲ្យមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ភេទ (យែនឌ័រ ការបង្កកំណើត និងលក្ខខណ្ឌវេជ្ជសាស្ដ្រដែលពាក់ព័ន្ធ) ទំនោរផ្លូវភេទ អត្តសញ្ញាណយែនឌ័រ និង/ឬការបញ្ចេញមតិ ជំនឿ សាសនា អាយុ ស្ថានភាពគ្រួសារ ដើមកំណើតជាតិសាសន៍ ពូជពង្ស ភាពមានផ្ទៃពោះ លក្ខខណ្ឌវេជ្ជសាស្រ្ដ ស្ថានភាពអតីតយុទ្ធជន សញ្ជាតិ ពិការភាពខាងរាងកាយ ឬខាងផ្លូវចិត្ត និងលក្ខណៈផ្សេងទៀត ដែលមិនទាក់ទងនឹងតម្រូវការការងារដែលបានការពារដោយច្បាប់រដ្ឋ ឬច្បាប់សហព័ន្ធ ឬសេចក្តីបង្គាប់ក្នុងមូលដ្ឋានឡើយ។
រង្វាន់ Visa សរុប
យើងខ្ញុំមានមោទនភាពចំពោះនិយោជិតជាង 10.000 នាក់ ដែលហៅ Visa ថាជាគ្រប់ទីកន្លែងរបស់ពួកគេ។ ពួកគេពាំនាំមកនូវចំណូលចិត្ត និងភាពប៉ិនប្រសប់មកបង្កើតបានជាគំនិតដែលល្អបំផុតក្នុងឧស្សាហកម្មទូទាត់។ ដូច្នេះហើយ យើងបានបង្កើតជាកញ្ចប់រង្វាន់ ដើម្បីឲ្យពួកគេទទួលបានរង្វាន់លើកទឹកចិត្ត និងការយកចិត្តទុកដាក់ ដូចដែលពួកគេបានរំពឹងទុក។
ទោះបីជាអត្ថប្រយោជន៍សម្រាប់និយោជិតអាចខុសគ្នាពីប្រទេសមួយទៅ ប្រទេសមួយក៏ដោយ ក៏និយោជិត Visa ទាំងអស់ទទួលបានការធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត ផែនការសន្សំ ថ្ងៃឈប់សម្រាក និងចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ ប្រសិនបើលោកអ្នកចង់បរិច្ចាគថវិកាជួយដល់សង្គមនោះ កម្មវិធីអំណោយផ្គូផ្គងនិយោជិតរបស់យើង គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដ៏ល្អបំផុតនៅក្នុងឧស្សាហកម្មនេះ។
យើងខ្ញុំក៏ទទួលស្គាល់ស្នាដៃនិយោជិតរបស់យើង តាមរយៈការផ្តល់ជារង្វាន់លើកទឹកចិត្តផ្អែកលើការបំពេញការងារ សេវាកម្ម ឬប្រាក់បន្ថែមលើការណែនាំពីទេពកោសល្យបេក្ខជនថ្មី។
តបស្នងទៅសហគមន៍វិញ
ក្នុងនាមជាក្រុមហ៊ុនសាធារណៈសកល ទំនួលខុសត្រូវរបស់ Visa រួមមាន ការរួមចំណែកជួយដល់សហគមន៍ ដែលយើងរស់នៅ ធ្វើការ និងធ្វើអាជីវកម្ម។
ធ្វើឲ្យពិភពលោកជាកន្លែងដែលប្រសើរឡើង
តាមរយៈ Visa GivingStation* ដែលជាឧបករណ៍ច្នៃបង្កើតថ្មីតាមអ៊ីនធឺណិត និយោជិតអាចចូលរួមក្នុងកម្មវិធីអំណោយផ្គូផ្គង និងកម្មវិធីបុគ្គលិកស្ម័គ្រចិត្តរបស់ Visa។ * មិនមានផ្តល់ជូននៅគ្រប់ទីតាំងឡើយ។