ទទួលយកជំនួយ
សំណួរដែលសួរញឹកញាប់
កាតឥណទាន
-
-
ដើម្បីចូលទៅក្នុងគណនីកាតឥណទានរបស់អ្នក សូមមើលគេហទំព័ររបស់អ្នកចេញកាត ឬធនាគាររបស់អ្នក។ គេហទំព័រ និងលេខឥតគិតថ្លៃអាចរកឃើញនៅផ្នែកខាងមុខ ឬខាងក្រោយនៃកាត Visa របស់អ្នក។ ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម សូមទូរស័ព្ទមក Visa ដោយប្រើបញ្ជីទម្លាក់ចុះខាងលើ។
-
-
ដើម្បីជំទាស់ការគិតថ្លៃសេវា សូមទាក់ទងអ្នកចេញកាត ឬធនាគាររបស់អ្នក ដោយប្រើលេខទូរស័ព្ទឥតគិតថ្លៃដែលមាននៅផ្នែកខាងមុខ ឬខាងក្រោយនៃកាត Visa របស់អ្នក។ ក្នុងករណីភាគច្រើន អ្នកចេញកាត ឬធនាគាររបស់អ្នកនឹងទាមទារព័ត៌មានលម្អិតទាក់ទងនឹងប្រតិបត្តិការ មុនពេលដោះស្រាយលើការគិតថ្លៃសេវាដែលជំទាស់។
-
-
ដើម្បីពិនិត្យមើលមូលហេតុដែលកាតរបស់អ្នកត្រូវបានបដិសេធ សូមទាក់ទងអ្នកចេញកាត ឬធនាគាររបស់អ្នក ដោយប្រើលេខទូរស័ព្ទឥតគិតថ្លៃដែលមាននៅផ្នែកខាងមុខ ឬខាងក្រោយនៃកាត Visa របស់អ្នក។ កាតរបស់អ្នកប្រហែលជាត្រូវបានបដិសេធដោយហេតុផលជាច្រើន។ អ្នកចេញកាត ឬធនាគាររបស់អ្នក គឺជាអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់នូវហេតុផលជាក់លាក់សម្រាប់ការបដិសេធ និងផ្តល់ការណែនាំអំពីរបៀបដំណើរការប្រតិបត្តិការ។
-
-
ដើម្បីរាយការណ៍កាត Visa ដែលបាត់ ឬត្រូវបានគេលួច សូមមើលទំព័រកាតដែលបាត់ ឬត្រូវបានគេលួចរបស់យើង។ ក្រុមជំនួយដែលមានជំនាញរបស់យើងអាចជួយអ្នកបានគ្រប់ពេលដោយប្រើការរាយការណ៍ និងការបិទកាតដែលអ្នកបានបាត់ ឬត្រូវបានគេលួច ហើយពិចារណាផ្តល់សេវាក្នុងពេលបន្ទាន់*ជូនអ្នក* ប្រសិនបើអាច។
-
-
ដើម្បីស្វែងរកម៉ាស៊ីនអេធីអ៊ឹម សូមប្រើកម្មវិធីកំណត់ទីតាំងម៉ាស៊ីនអេធីអ៊ឹមរបស់ Visa ដើម្បីទទួលបានរូបិយប័ណ្ណនៅម៉ាស៊ីនអេធីអ៊ឹមជាង 2 លានគ្រឿងនៅទូទាំងពិភពលោក។
សន្តិសុខ
-
-
ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទ ឬអ៊ីមែលដែលសួរព័ត៌មានរបស់អ្នក សូមកុំផ្តល់ព័ត៌មានឱ្យសោះ។ អ្នកអាចរាយការណ៍អំពីការឆបោកតាមទូរស័ព្ទដែលប្រើឈ្មោះ Visa ដោយទាក់ទងមកយើង។ Visa មិនហៅទូរស័ព្ទ ឬអ៊ីមែលទៅម្ចាស់កាត ហើយស្នើសុំព័ត៌មានផ្ទាល់ខ្លួននោះទេ។
-
-
សូមមើលទំព័រ កាតដែលបាត់ ឬត្រូវបានគេលួចរបស់យើង—ប្រសិនបើការលួចអត្តសញ្ញាណពាក់ព័ន្ធនឹងកាត Visa របស់អ្នក—ដើម្បីស្វែងយល់ពីរបៀបលុបចោលកាតរបស់អ្នក ឬទទួលបានកាតប្ដូរថ្មីបន្ទាន់។
ការធ្វើដំណើរ
-
-
អ្នកអាចស្វែងរកចម្លើយចំពោះសំណួរទូទៅអំពីការធ្វើដំណើរ —ដូចជា ភាពអាចរកបាននៃម៉ាស៊ីនអេធីអ៊ឹម សេវាបន្ទាន់ និងរបៀបទទួលបានជំនួយនៅពេលអ្នកនៅបរទេស ដែលអាចរកឃើញនៅក្នុងផ្នែកជំនួយការធ្វើដំណើរ។ ប្រសិនបើអ្នកមានសំណួរថាតើអ្នកត្រូវជូនដំណឹងដល់អ្នកចេញកាតរបស់អ្នកថា អ្នកកំពុងធ្វើដំណើរ និងប្រើប្រាស់កាត Visa របស់អ្នកនៅក្រៅប្រទេសឬអត់ សូមមើលគេហទំព័ររបស់អ្នកចេញកាតរបស់អ្នក។
-
-
ប្រសិនបើកាតរបស់អ្នកបានបាត់ គេលួច បំផ្លាញ ឬខូច យើងនឹងធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុរបស់អ្នក ដើម្បីអនុម័តនិងជួយជំរុញដល់ការដឹកជញ្ជូនកាតបន្ទាន់ជូនអ្នក ជាធម្មតាក្នុងរយៈពេលពី 1 ទៅ 3 ថ្ងៃ។ សម្រាប់ជំនួយសូមទូរស័ព្ទមកយើងដោយឥតគិតថ្លៃតាមលេខ (1-800-847-2911) ឬប្រើលេខទូរស័ព្ទឥតគិតថ្លៃជាសកលរបស់យើងណាមួយពីម៉ឺនុយទម្លាក់ចុះខាងលើ។
ផ្ទៀងផ្ទាល់ដោយ Visa / សន្តិសុខ 3-D
-
-
ក្នុងនាមជាអ្នកប្រើប្រាស់ អ្នកមិនចាំបាច់ចុះឈ្មោះសម្រាប់សន្តិសុខ 3-D ទេ។ អ្នកចេញកាត (ស្ថាប័នហិរញ្ញវត្ថុ ដូចជាធនាគារ ឬសហជីពឥណទាន) ដោះស្រាយការផ្ទៀងផ្ទាត់ដែលសន្តិសុខ 3-D ផ្តល់ជូន។ ប្រតិបត្តិការតាមអ៊ិនធឺណិតរបស់អ្នក គឺត្រូវបានធានាសុវត្ថិភាពតាមរយៈ Visa ហើយការពង្រឹងសន្តិសុខរបស់យើងធ្វើឱ្យការទិញកាន់តែរលូន—ស្របពេលដែលនៅតែការពារអ្នកពីការក្លែងបន្លំ។
-
-
ក្នុងនាមជាអ្នកប្រើប្រាស់ អ្នកមិនគួរជួបប្រទះបញ្ហាណាមួយជាមួយនឹងសន្តិសុខ 3-D ទេ។ ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហា សូមទាក់ទងអ្នកចេញកាត ឬធនាគាររបស់អ្នកសម្រាប់ព័ត៌មានបន្ថែម ដោយប្រើលេខទូរស័ព្ទដែលមាននៅលើកាតរបស់អ្នក។
-
-
សន្តិសុខ 3-D ផ្តល់ស្រទាប់សន្តិសុខបន្ថែមសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច មុនពេលមានការអនុញ្ញាត។ វាអនុញ្ញាតឱ្យមានការដោះដូរទិន្នន័យរវាងអាជីវករ អ្នកចេញកាត និងអ្នកប្រើប្រាស់នៅពេលចាំបាច់ ដើម្បីបញ្ជាក់ថាប្រតិបត្តិការកំពុងត្រូវបានផ្តួចផ្តើមដោយម្ចាស់គណនីត្រឹមត្រូវ។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីរបៀបដែលបច្ចេកវិទ្យាសុវត្ថិភាពនេះប្រឆាំងតបតនឹងការក្លែងបន្លំ និងផ្តល់បទពិសោធពិនិត្យចេញកាន់តែប្រសើរជាងមុន សូមមើលសន្ដិសុខ 3-D។
អាជីវករ
-
-
ប្រសិនបើអ្នកមានកង្វល់ពាក់ព័ន្ធនឹងអាជីវករ អ្នកអាចចាត់វិធានការបានភ្លាមៗតាមរយៈការបំពេញទម្រង់នេះ។
-
-
បាទ/ចាស—ប្រសិនបើអ្នកកំពុងប្រើកាតឥណទាន Visa កាតឥណពន្ធ Visa ឬកាតអំណោយ Visa។ លើសពីនេះ អាជីវករត្រូវតែបញ្ជាក់ឱ្យច្បាស់នៅទីកន្លែងលក់ (មិនថានៅក្នុងហាង ឬតាមអ៊ិនធឺណិត) ថាមានការគិតថ្លៃបន្ថែម។ សម្រាប់ព័ត៌មានបន្ថែមអំពីការគិតថ្លៃបន្ថែមរបស់អាជីវករ សូមមើលច្បាប់របស់ Visa។
-
-
ជាទូទៅ អាជីវករមិនត្រូវបានអនុញ្ញាតឱ្យកំណត់ចំនួនទឹកប្រាក់អប្បបរមា ឬអតិបរមាសម្រាប់ប្រតិបត្តិការ Visa ទេ។ ប៉ុន្តែ ករណីលើកលែងត្រូវអនុវត្តនៅសហរដ្ឋអាមេរិក និងក្នុងដែនដីសហរដ្ឋអាមេរិក—ដូចជាព័រតូរីកូ កោះវឺជីនអាមេរិក និងហ្គ័ម។ នៅតាមទីតាំងទាំងនោះ និងសម្រាប់តែកាតឥណទានប៉ុណ្ណោះ អាជីវករអាចទាមទារឱ្យបង់ចំនួនទឹកប្រាក់ប្រតិបត្តិការអប្បបរមាចំនួន 10 ដុល្លារសហរដ្ឋអាមេរិក។ ប្រសិនបើអ្នកជួបប្រទះបញ្ហាដែលអាជីវករបដិសេធមិនទទួលយកកាត Visa របស់អ្នក ដោយផ្អែកលើមូលដ្ឋានដែលអាជីវករទាមទារឱ្យបង់ចំនួនទឹកប្រាក់អប្បបរមា ឬអតិបរមានៅលើកាតឥណពន្ធ Visa ឬតម្រូវឱ្យមានចំនួនទឹកប្រាក់ទិញនៅលើកាតឥណទានច្រើនជាង 10 ដុល្លាសហរដ្ឋអាមេរិកនោះ សូមជូនដំណឹងដល់អ្នកចេញកាត Visa របស់អ្នក។