- រង់ចាំជូនដំណឹង និងតាមដានប្រព័ន្ធទាំងអស់ ដែលមានទិន្នន័យម្ចាស់ប័ណ្ណ ឬអាចមានការទាក់ទងទៅនឹងបរិស្ថានទិន្នន័យម្ចាស់ប័ណ្ណ។
- កុំឡកចូល ឬប្តូរពាក្យសម្ងាត់នៅលើប្រព័ន្ធកំពុងជួបហានិភ័យឡើយ។ កុំឡកចូលជា ROOT ។
- ផ្តាច់ប្រព័ន្ធកំពុងជួបហានិភ័យពីបណ្តាញដោយដកខ្សែឌុយ។ កុំបិទវា។
- ប្តូរការកំណត់អត្តសញ្ញាណសេវាសុវត្ថិភាព នៅលើចំនុចចូលប្រើ និងប្រព័ន្ធទាំងអស់ដោយប្រើ wirelss លើកលែងតែប្រព័ន្ធកំពុងជួបហានិភ័យ។
- រក្សាទុកកំណត់ហេតុ និងភស្តុតាងអេឡិចត្រូនិកទាំងអស់។
- រក្សាកំណត់ត្រានៃចំណាត់ការដែលបានធ្វើទាំងអស់។
ទិដ្ឋភាពទូទៅ
ក្នុងករណីមានការបំពានទិន្នន័យ សូមឆ្លើយតបយ៉ាងរហ័ស។ ទាក់ទងធនាគារដែលចេញប័ណ្ណឱ្យលោកអ្នកភ្លាមៗ។
បញ្ជីត្រួតពិនិត្យការឆ្លើយតប
អនុវត្តតាមជំហានទាំងនេះ ប្រសិនបើលោកអ្នកជឿថា ទិន្នន័យរបស់លោកអ្នកត្រូវបានគេលួច
-
-
- ជូនដំណឹងដល់ក្រុមសន្តិសុខព័ត៌មានផ្ទៃក្នុងរបស់លោកអ្នក និងក្រុមការងារឆ្លើយតបទៅនឹងគ្រោះថ្នាក់។
- ជូនដំណឹងដល់អ្នកទិញរបស់លោកអ្នក។
-
- កិច្ចការនេះគួរធ្វើក្នុងរយៈពេល 3 ថ្ងៃនៃពេលគ្រោះថ្នាក់។ មើល ឧបសម្ព័ន្ធ«ក» នៃ គោលការណ៍ណែនាំពី «អ្វីដែលគួរធ្វើ ប្រសិនបើទិន្នន័យត្រូវបានគេលួច» សម្រាប់ទម្រង់គំរូធ្វើការរាយការណ៍។
-
បញ្ជូនលេខគណនី Visa, Interlink និង Plus ដែលអាចត្រូវបានគេលួចក្នុងរយៈពេល 10 ថ្ងៃ នៃថ្ងៃធ្វើការ។ Visa នឹងចែកចាយលេខទៅកាន់អ្នកចេញប័ណ្ណ និងការពារការសម្ងាត់។
ចំណាំ ៖ Visa និងអ្នកទិញរបស់លោកអ្នកនឹងកំណត់ថាគួរធ្វើការស៊ើបអង្កេតនីតិក្រមឯករាជ្យឬយ៉ាងណា។
ក្រុមការងារឆ្លើយតប Visa
Visa មានក្រុមជំនួយចំនួនពីរដើម្បីជួយលោកអ្នកឆ្លើយតបទៅនឹងការបំពានប័ណ្ណទូទាត់។
ការស៊ើបអង្កេតការក្លែងបន្លំ Visa
- ធ្វើការដើម្បីទទួលលេខគណនី ដែលអាចត្រូវបានគេលួចទាំងអស់
- ចែករំលែកព័ត៌មានគណនីកំពុងជួបហានិភ័យទៅអ្នកចេញប័ណ្ណ
- តំណាងលោកអ្នក ក្នុងការសហការជាមួយអ្នកអនុវត្តច្បាប់ដែលសមស្រប
- សម្របសម្រួលការស៊ើបអង្កេតនីតិក្រមឱ្យបានទៀងទាត់
- [email protected]
ក្រុមការងារសន្តិសុខទិន្នន័យ
- ផ្តល់គោលការណ៍ណែនាំដើម្បីជួយលោកអ្នកឆ្លើយតបទៅនឹងគ្រោះថ្នាក់
- គាំទ្រលោកអ្នកក្នុងការកំណត់ភាពខ្វះចន្លោះនៃសន្តិសុខ
- សូមកុំភ្លេចចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យព័ត៌មានគណនីនាពេលអនាគត
- ជួយលោកអ្នកផ្ទៀងផ្ទាត់ការអនុលោមតាម PCI DSS បានយ៉ាងឆាប់រហ័ស
- [email protected]
ធនធានបន្ថែមទៀត
ស្វែងរកព័ត៌មានបន្ថែមទៀតស្តីអំពីការការពារអាជីវកម្មរបស់លោកអ្នក
ការបន្ថយហានិភ័យការទូទាត់សម្រាប់អ្នកជំនួញដោយប្រើកម្មវិធីរួមបញ្ចូល/អ្នកលក់បន្ត
កម្មវិធីរួមបញ្ចូលចំនុចលក់ ដែលផ្តោចលើឧក្រិដ្ឋជនលើអ៊ីនធឺណិត
ការគ្រប់គ្រងការបំពានទិន្នន័យប្រកបដោយប្រសិទ្ធភាព
គោលការណ៍ណែនាំអំពីទំនាក់ទំនងការបំពានទិន្នន័យ
ការកំណត់អត្តសញ្ញាណ និងការបន្ថយការគម្រាមកំហែងទៅលើការធ្វើដំណើរការទូទាត់ពាណិជ្ជកម្មអេឡិចត្រូនិក