បើយោងតាមរង្វាស់នៃការទូទាត់ Atradius ឆ្នាំ 2013 ការរក្សាបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់គឺជាបញ្ហាប្រឈមធំបំផុតចំពោះប្រាក់ចំណេញនៃអាជីវកម្មនៅក្នុងតំបន់។ ហិរញ្ញិករបស់ក្រុមហ៊ុនមានបញ្ហាដោយសារកង្វះនៃភាពអាចមើលឃើញលំហូរសាច់ប្រាក់របស់ខ្លួន ប៉ុន្តែមិនអាចបញ្ជាក់បានពីប្រភពនៃបញ្ហានេះទេ។ ហេតុអ្វីបានជាអាជីវកម្មកំពុងជួបការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ? តើអ្វីទៅដែលបញ្ឈប់លោកអ្នកពីការមើលឃើញនៅពេលវេលាពិតប្រាកដ និងសមត្ថភាពក្នុងការព្យាករណ៍កាតព្វកិច្ចសាច់ប្រាក់នាពេលអនាគត? តើអ្វីដែលរារាំងក្នុងដំណើរស្វែងរករបស់លោកអ្នកដើម្បីឲ្យអាជីវកម្មលោកអ្នករីកចម្រើន?
សំណួរដូចខាងលើបានជំរុញឲ្យ Visa ពិនិត្យយ៉ាងល្អិតល្អន់ទៅក្នុងមូលហេតុសំខាន់ៗទាំងនោះ។ យើងខ្ញុំបានអនុញ្ញាតឱ្យមានការស្រាវជ្រាវដើម្បីស្វែងយល់ពីបញ្ហាប្រឈម ដែលស្ថាប័នជួបប្រទះចំពោះការគ្រប់គ្រងលំហូរសាច់ប្រាក់ និងធានាភាពមើលឃើញ និងអាចព្យាករណ៍បាន។
សន្ទស្សន៍លំហូរសាច់ប្រាក់របស់ Visa បង្ហាញថា ក្រុមហ៊ុនជាច្រើនកំពុងប្រើប្រាស់វិធីសាស្រ្ដហួសសម័យក្នុងការគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុ បូករួមនឹងកង្វះខាតដំណើរការ ប្រព័ន្ធ និងឧបករណ៍ត្រឹមត្រូវ ដើម្បីជួយឱ្យពួកគេអាចទទួលបានទិន្នន័យឌីជីថលនៅពេលវេលាពិតប្រាកដ។
យើងខ្ញុំមានដំណោះស្រាយដែលរហ័ស សមស្របតាមកាលៈទេសៈ ចំណាយតិច និងងាយស្រួលអនុវត្ត។ ដំណោះស្រាយរបស់ Visa គឺត្រូវបានចាត់ថ្នាក់ទៅតាមសមត្ថភាពស្នូលសំខាន់ចំនួនប្រាំ ៖
- កម្មវិធី Procure-to-Pay Automation
- កម្មវិធី Payables Automation
- គ្រប់គ្រងការចំណាយ
- គ្រប់គ្រងលើវិក្កយបត្រ
- ការប្រឹក្សាលើការទូទាត់ពាណិជ្ជកម្ម